- 2019-06-04 08:24:57
- បាល់ទាត់
នេះហើយជាគ្រាប់ល្អបំផុតប្រចាំរដូវកាលនៅ Champions League
- 2019-06-04 08:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជាគ្រាប់ល្អបំផុតប្រចាំរដូវកាលនៅ Champions League
ចន្លោះមិនឃើញ
គ្រាប់បាល់ Volley របស់ Cristiano Ronaldo ទល់នឹងក្រុម Manchester United ក្នុងវគ្គសន្សំពិន្ទុ Champions League ត្រូវបានបោះឆ្នោតឲ្យឈ្នះជាគ្រាប់បាល់ល្អបំផុត។
កំពូលគ្រាប់បាល់ទាំង១០ត្រូវបានគេចងក្រងដោយអ្នកសង្កេតការណ៍បច្ចេកទេស ប៉ុន្មានថ្ងៃបន្ទាប់ពី Liverpool លើកពាននៅទីក្រុង Madrid។ ក្រុមអ្នកសង្កេតការណ៍បច្ចេកទេសមានដូចជា អតីតអ្នកចាត់ការ Manchester United លោកDavid Moyes, គ្រូជម្រើសជាតិអង់គ្លេសបច្ចុប្បន្ន Gareth Southgate, គ្រូជម្រើសជាតិបែលហ្ស៊ិក Roberto Martinez និងRaul Gonzalez។
បន្ទាប់ពីវិនិច្ឆ័យរួចមក គ្រាប់បាល់ Volley របស់ Ronaldo បានយកឈ្នះគ្រាប់បាល់ Free-Kick របស់ Lionel Messi ទល់នឹង Liverpool និងគ្រាប់របស់ Sadio Mane ជាមួយ Bayern Munich។ នេះគឺជាការ២ឆ្នាំជាប់គ្នារបស់ Ronaldo ដោយឆ្នាំមុនគ្រាប់បាល់ Bicycle របស់គេទល់នឹង Juventus ជាប់ជាគ្រាប់បាល់ល្អប្រចាំព្រឹត្តិការណ៍៕