• 2019-06-04 02:18:03
  • ព័ត៌មាន

ច្បាស់​ហើយ​! Liverpool នឹង​ទៅ​លេង​ពាន​ Club World Cup នៅ​កាតារ​​

  • 2019-06-04 02:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​លេង​ពាន​ FIFA's Club World Cup នៅ​ប្រទេស​កាតារ​អំឡុង​ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៩​នេះ។​

ម្ចាស់​ជើង​ឯក​ UEFA Champions League ក្ដៅ​ៗ​បាន​កក់​កៅអី​ពាន​ដ៏​សំខាន់​នេះ​ក្រោយ​យក ឈ្នះ​ Tottenham Hotspur ដោយ​លទ្ធផល​២-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​លើក​ទី​៦​ក្នុង​ប្រវត្តិសាស្ត្រ។​ Club World Cup នឹង​មាន​ជើង​ឯក​មក​ពី​ទ្វីប​ទាំង​៦​ចូល​រួម​ហើយ​ Liverpool នឹង​លេង​ចាប់​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ។​

កាតារ​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ Club World Cup ក្នុង​ឆ្នាំ​២០១៩​នេះ​ និង​ឆ្នាំ​២០២០។​ ប្រទេស​ស្ដេច​ប្រេង​អាស៊ី​ក៏​នឹង​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ World Cup របស់​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ​នៅ​ឆ្នាំ​២០២២​ខាង​មុខ។​ Real Madrid គឺ​ជា​ជើង​ឯក​ចាស់​ Club World Cup ក្រោយ​យក​ឈ្នះ​ Al Ain របស់​អារ៉ាប់​រួម​ ៤-១​ កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ UEFA អត្ថបទ៖ រ័ត្ន

មតិយោបល់