• 2019-06-03 10:55:09
  • បាល់ទាត់

Liverpool នឹង​តំណាង​ទ្វីប​អឺរ៉ុប​ទៅ​លេង​នៅ​ Club World Cup ក្នុង​ចុង​ឆ្នាំ​នេះ

  • 2019-06-03 10:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្ស​ក្រហម​ Liverpool នឹង​ចេញ​ទៅ​តំណាង​ទ្វីប​អឺរ៉ុប​ទៅ​ក្នុង​ព្រឹត្តិការណ៍​ FIFA Club World Cup ដែល​ធ្វើ​ឡើង​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ខណៈ​ទីតាំង​នៃ​ការ​ប្រកួត​មិន​ទាន់​កំណត់​នៅ​ឡើយ។

Real Madrid ឈ្នះ​ពាន FIFA Club World Cup កាល​ពី​ឆ្នាំ​២០១៨

បើ​តាម​សហព័ន្ធ​បាល់ទាត់​ពិភពលោក ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​សណ្ឋាគារ​ Hotel Salomon de Rothschild នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ដំណាច់​ថ្ងៃ​ច័ន្ទ (ម៉ោង​នៅ​ប្រទេស​បារាំង)។

ព្រឹត្តិការណ៍​នេះ ធ្លាប់​ធ្វើ​ក្នុង​រាជាណាចក្រ​អារ៉ាប​រួម​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កន្លង​មក​ ប្រទេស​ជប៉ុន ម៉ូណាកូ និង​ប្រេស៊ីល ក៏​ធ្លាប់​រៀប​ចំ​កម្មវិធី​នេះ​ដែរ​ តាំង​ពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០០។

ក្នុង​រដូវ​កាល​ ២០១៩/២០ ក្លឹប​ Liverpool នឹង​លេង​ក្នុង​ព្រឹត្តិការណ៍​ចំនួន ៧​ផ្សេង​ៗគ្នា ដោយ​ចាប់​ផ្ដើម​ពី​ខែ​សីហា ទៅ ពួក​គេ​នឹង​លេង​ប៉ះ Chelsea ដែល​ជា​ជើង​ឯក​ UEFA Europa League ក្នុង​ព្រឹត្តិការណ៍ UEFA Super Cup។ ក្នុង​ខែ​ដដែល​នេះ Liverpool នឹង​ប៉ះ​ជាមួយ​ក្លឹប​ Manchester City ក្នុង​ពាន​ FA Community Shield។

ក្រៅ​ពី​នេះ Liverpool នៅ​លេង​ក្នុង​ប្រកួត​លីគ​កំពូល​អង់គ្លេស​ Premier League, FA Cup, EFL Cup និង​ UEFA Champions League ហើយ​ក្នុង​ខែ​ធ្នូ​នេះ​នឹង​ត្រូវ​លេង​ក្នុង​ព្រឹត្តិការណ៍ FIFA Club World Cup នេះ​ឯង​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់