• 2019-06-03 02:37:24
  • បាល់ទាត់

វិធី​ល្អ! ​នារី​ស្អាត​រត់​ចូល​ទីលាន​ថ្ងៃ​មុន ​កើន​អ្នក Follow ​២​លាន​នាក់​ត្រឹម​២៤​ម៉ោង​

  • 2019-06-03 02:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kinsey Wolanski ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ក្រោយ​ពី​នាង​បាន​រត់​ចូល​ទីលាន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​រវាង​ក្រុម Liverpool ​និង Spurs ។

គណនី Instagram ​របស់​​Kinsey ​បាន​ឡើង​រហូត​ដល់​ជាង​២​លាន​នាក់ Follow ​ហើយ ​ក្រោយ​ពី​នាង​បាន​រត់​ចូល​ទីលាន​នេះ។ ខណៈ​ដែល​មុន​ពេល​នោះ​មាន​ត្រឹម​ប៉ុន្មាន​រយ K ​ប៉ុណ្ណោះ។ គោល​បំណង​សំខាន់​សម្រាប់​នារី​ជន​ជាតិ​រុស្ស៊ី​ខាង​លើ គឺ​រត់​ចូល​ទីលាន​ដើម្បី​ផ្សព្វផ្សាយ​ពី​វិបសាយ​អាសអាភាស​របស់​ខ្លួន​ដែល​បាន​បង្កើត​ឡើង​ជាមួយ​មិត្ត​ប្រុស។

ក្រោយ​ពី​ត្រូវ​គេ​ចាប់​ចេញ​ពី​ទីលាន ​និង​ឃុំ​មួយ​រយៈ ​ពេល​នេះ​នាង​ត្រូវ​គេ​ដោះ​លែង​វិញ​ហើយ។ គ្រាន់​តែ​ត្រូវ​បាន​គេ​ដោះ​លែង​ភ្លាម ​តារា​ម៉ូដែល​រុស្ស៊ី​រូប​នេះ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ភ្លាម​ថា ​បាន​ចាកចេញ​ពី​គុក​ហើយ។ នាង​បាន​បញ្ជាក់​ទៀត​ថា ​ការ​រត់​ចូល​ទីលាន​ប្រកួត​សំខាន់​នេះ ពិត​ជា​មាន​អារម្មណ៍​ខ្លាំង​ណាស់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់