• 2019-06-03 02:11:58
  • បាល់ទាត់

Mourinho ចុច​ឈ្មោះ​​១១​នាក់​ល្អ​បំផុត​​​​នៅ UCL រដូវ​កាល​នេះ​ មាន​មក​ពី Liverpool ៦​នាក់

  • 2019-06-03 02:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ​បាន​ចុច​ឈ្មោះ​កីឡាករ​ Liverpool ​៦​នាក់ ក្នុង​ជម្រើស​​១១​នាក់​ល្អ​បំផុត​របស់​លោក​​ក្នុង​ Champions League រដូវ​កាល​នេះ។

អតីត​អ្នក​ចាត់​ការ​របស់ Manchester United បាន​សរសើរ​​ពី​សមត្ថភាព​លេង​របស់​ហង្សក្រហម បន្ទាប់​ពី​បង្ហាញ​យុទ្ធសាស្ត្រ​ល្អ​យក​ឈ្នះ​Spurs ២-០ នៅ​ទីក្រុង​ Madrid កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ Alisson ដែល​បង្ហាញ​ការ​ចាប់​ល្អ​មែនទែន​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រូវ​បាន Mourinho ជ្រើសរើស​ជា​អ្នក​ចាំ​ទី។

ដៃ​គូ​ខ្សែ​ការពារ​ឆ្វេង​ស្ដាំ Trent Alexander-Arnold និង Andy Robertson ក៏​ស្ថិត​ក្នុង​ជម្រើស​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់ ជាមួយ Virgil van Dijk។ កំពូល​បុរស​គ្រោះថ្នាក់​ Sadio Mane និង Mohamed Salah ត្រូវ​បាន​ចុច​ឈ្មោះ​លេង​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​ជាមួយ Lionel Messi សម្រាប់​ជម្រើស​១១​នាក់​ល្អ​បំផុត​នៅ​UCL រដូវ​កាល​នេះ។

ខាង​ក្រោម​ជា​១១​នាក់​ល្អ​បំផុត​របស់​ Mourinho នៅ​ UCL រដូវ​កាល​នេះ

  • Alisson Becker (Liverpool) 
  • Trent Alexander-Arnold (Liverpool)
  • Andy Robertson (Liverpool) 
  • Virgil van Dijk (Liverpool) 
  • Matthijs de Ligt (Ajax) 
  • Frenkie de Jong (Ajax) 
  • Donny van de Beek (Ajax) 
  • Christian Eriksen (Tottenham) 
  • Lionel Messi (Barcelona) 
  • Sadio Mane (Liverpool) 
  • Mohamed Salah (Liverpool) ​

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់