• 2019-06-02 03:20:00
  • បាល់ទាត់

Wenger និង Mourinho ​រិះគន់​ប្រព័ន្ធ​ប្រយុទ្ធ​ដ៏​ទន់ខ្សោយ​របស់ Spurs

  • 2019-06-02 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការវិភាគ​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កីឡា Bein Sports ក្រោយ​ចប់​ការ​ប្រកួត គ្រូ​បង្វឹក​ដ៏​ជោគជ័យ​២​នាក់​គឺ Arsene Wenger និង Jose Mourinho សុទ្ធ​តែ​យល់ស្រប​ស្រដៀង​​គ្នា​ដោយ​បាន​រិះគន់​ប្រព័ន្ធ​ប្រយុទ្ធ​ដ៏​ទន់ខ្សោយ​របស់ Tottenham Hotspur។

“Tottenham មើល​ទៅ ... យើង​និយាយ​អំពី Kane គាត់​មើល​ទៅ​ដូចជា​មិន​ទាន់​ត្រៀម​ខ្លួន​នៅ​ឡើយ ហើយ​មាន​តែ​ Son ទេ​ដែល​ជា​កីឡាករ​គ្រោះថ្នាក់​ ជា​ពិសេស​នៅ​ពេល​គេ​ព្យាយាម​លេង​ពី​ក្រោយ Alexander (-Arnold)"។ Wenger បាន​និយាយ។

អេក្រង់យក្សនៅ​កីឡដ្ឋាន Spurs

អតីត​គ្រូ​បង្វឹក Arsenal និង Man Utd ទាំង​២​នាក់​យល់​ស្រប​ដូច​គ្នា​ថា​នៅ​តង់ទី១ Spurs លេង​អន់​មែន​ទែន មាន​សាច់​បាល់​គ្រប់គ្រង​រហូត​ដល់​ ៦១% តែ​គ្មាន​១​ជើង​ណា​ស៊ុត​ចំ​គោលដៅ​ឡើយ។

“Harry Kane លាក់​ខ្លួន​ពី​ក្រោយ​ខ្នង​គេ​គ្រប់​ពេល ជាធម្មតា​គាត់​តែង​លេង​នៅ​តំបន់​កណ្តាល​ចន្លោះ​ខ្សែ​ស្លាប​ទាំង​២ ហើយ​គាត់​​ជា​កីឡាករ​កណ្តាល​ដែល​​បាន​បាល់​ពី​ស្លាប​ម្ខាង​រួច​បញ្ជូន​បាល់​ទៅ​ស្លាប​ម្ខាង​ទៀត គាត់​លេង​ គាត់​រត់​ចុះ​ក្រោម ហើយ​បង្វិល​ខ្លួន​ចូល​ទៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​វិញ វា​អត់​មាន​អី​បំភ័យ​គេ​បាន"។ Morinho បាន​និយាយ។

ក្រោយ​ឈ្នះ Spurs នៅ​ទីក្រុង​ម៉ាឌ្រីដ​ Liverpool បាន​បន្ថែម​ចំនួន Champions League ជា​លើក​ទី​៦​ហើយ​សម្រាប់​​ក្លឹប ខណៈ​ដែល​ក្រុម​មាន់​ខ្នាយ​មាស​នៅ​តែ​មិន​ទាន់​ស្គាល់​ជាតិ​ពាន​ទ្វីប​អឺរ៉ុប​នេះ​ឡើយ​របស់​ប្រវត្តិសាស្ត្រ​ក្លឹប៕

អាន៖ Pochettino សារភាព​ថា​​លោក​អាច​នឹង​​យំ​ពេញ​១​សប្ដាហ៍​បើ Spurs យក​ឈ្នះ Liverpool

អាន៖ Klopp សារភាព​ថា​លោក​នឹង​ត្រូវ​បាន​គេ​វាយតម្លៃ​តាមរយៈ​ពាន​រង្វាន់

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់