- 2019-05-31 13:25:27
- បាល់ទាត់
Fabregas៖ Hazard ទៅ Real ដឹងតែមិនខុសទេ ហើយអាចនឹងឈ្នះ Ballon d'Or ទៀតផង
- 2019-05-31 13:25:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fabregas៖ Hazard ទៅ Real ដឹងតែមិនខុសទេ ហើយអាចនឹងឈ្នះ Ballon d'Or ទៀតផង
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Monaco កីឡាករ Cesc Fabregas បានលើកឡើងប្រាប់សារព័ត៌មាន Goal ថា អតីតមិត្តរួមក្រុមរបស់ខ្លួន ខ្សែបម្រើបែលហ្សិកកីឡាករ Eden Hazard បើសិនជាផ្លាស់ទៅកាន់ក្លឹប Real Madrid នឹងឈ្នះអ្វីគ្រប់យ៉ាង។
Cesc បាននិយាយថា៖ " ខ្ញុំដឹងថា Hazard ធ្លាប់និយាយថា គេមិនខ្វល់ពី Ballon d'Or តែក្នុងចិត្ត វាជារឿងផ្សេង តែខ្ញុំស្គាល់សមត្ថភាពរបស់គេច្បាស់ គេអាចឈ្នះពានមួយនេះ គេរកគ្រាប់បាល់ក៏រាងច្រើន ហើយ Assist ក៏ច្រើន អញ្ចឹងហើយទើបខ្ញុំគិតថា Hazard សក្ដិសមនឹងនៅក្លឹបដែលមានកម្រិតខ្ពស់វិញ " ។
Fabregas បានបន្តថា៖ " ខ្ញុំគិតថាបើគេនៅ Chelsea គេនឹងមិនឈ្នះពាននេះទេ មិនមែនដោយសារតែ Chelsea អន់ទេ ប៉ុន្តែដោយសារតែក្លឹបផ្សេង មានលក្ខណៈធំជាង។ ខ្ញុំគិតថានៅ Real Madrid Hazard នឹងឈ្នះអ្វីគ្រប់យ៉ាង " ។
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមល្ហិចល្ហៀងថា Real Madrid កំពុងតែចរចាជាមួយ Chelsea លើតម្លៃរបស់ Hazard ដោយក្លឹប Chelsea បានទារ Real Madrid ១៤៥លានដុល្លារ ខណៈ Real ឲ្យតែជាង ១១១លានដុល្លារប៉ុណ្ណោះ៕