• 2019-05-31 11:10:19
  • បាល់ទាត់

មាន​ដឹង​ថា​ប្រទេស​ណា​រក​ចំណូល​ពី​បាល់ទាត់​បាន​ច្រើន​ជាង​គេ​ទេ?

  • 2019-05-31 11:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​របស់​ក្រុមហ៊ុន Deloitte បាន​បង្ហាញ​ពី​ចំណូល​របស់​ក្លឹប​ លីគ ក៏​ដូច​ជា​ចំណូល​ដែល​បាន​មក​ពី​បាល់ទាត់​នៅ​តាម​ប្រទេស​នីមួយៗ​ផង​ដែរ​។ ក្នុង​រដូវ​កាល ២០១៧/១៨ ប្រទេស​អង់គ្លេស​ ជា​ប្រទេស​ឈានមុខ​គេ​ខាង​រក​ចំណូល​បាន​ពី​វិស័យ​បាល់ទាត់។

៩២​ក្លឹប​ និង​ក្លឹប​មក​ពី​គ្រប់​លីគ​ទាំង​អស់​ បាន​ជួយ​ឲ្យ​អង់គ្លេស​រក​បាន​ជាង​ ៦​ប៊ីលាន​ដុល្លារ។ ក្លឹប​បាល់ទាត់​ទាំង​អស់​នោះ​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ រក​ចំណូល​ពី​ពន្ធ​បាន​ប្រមាណ​ជាង ២.៥​ប៊ីលាន​ដុល្លារ។

ប្រកួត​រវាង​ក្លឹប​ Liverpool និង​ Paris Saint-Germain កាល​ពី​ពេល​កន្លង​ទៅ

បន្ត​ពី​ប្រទេស​អង់គ្លេស​គឺ​ អាល្លឺម៉ង់​រក​ចំណូល​បាន​ពី​វិស័យ​នេះ​ប្រមាណ​ជាង ៤​ប៊ីលាន​ដុល្លារ ខណៈ​អេស្ប៉ាញ​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ដោយ​រក​បាន ៣.៩​ប៊ីលាន​ដុល្លារ។

អ៊ីតាលី​ជាប់​លេខ​ ៤ ដោយ​រក​បាន​ ២.៧​ប៊ីលាន​ដុល្លារ ចំណែក​ឯ​ប្រទេស​បារាំង​រក​បាន​តិច​ជាង​គេ​ ចំណោម​លីគ​កំពូល​ទាំង​ ៥ ដែល​រក​បាន​ជាង​ ២​ប៊ីលាន​ដុល្លារ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់