• 2019-05-31 04:02:08
  • បាល់ទាត់

​វីដេអូ​​ AR effect បង្កើតដោយ​ហ្វេន​ៗ​លេង​ហ្គេម​នៅ​ក្នុង​កម្ម​វិធី​ Roar ​and​ Win ​បាន​ចាក់​ផ្សាយ​នៅ​លើ ​Screen ​ក្នុង​កីឡដ្ឋាន Chelsea

  • 2019-05-31 04:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​សប្បាយ​ៗ ​ថ្មី ​ប្លែក​អារម្មណ៍ ​បែប​ឌីជីថល ​នៅ​ក្នុង​កម្មវិធី​ Roar and Win ​របស់​ស្រាបៀរ​ សិង្ហ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ៗ​របស់​ខ្លួន​ និង​ហ្វេន​ៗ​របស់​ក្រុម​បាល់ទាត់​តោខៀវ​ Chelsea។

ហ្គេម​នេះ​បាន​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​បង្កើត​ជា​វីដេអូ​ដោយ​ប្រើ​ AR effect ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូចជា ​អាវ​ក្រុម​បាល់ទាត់​ Chelsea ​ដែល​មាន​ហ​ត្ថលេខា ​មួក ​អាវ​ Polo​ និង​រង្វាន់​ជា​ស្រាបៀរ​ សិង្ហ​ ជា​ច្រើន​ទៀត។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​និង​អស្ចារ្យ​បំផុត​នោះ ​គឺ​វីដេអូ​ដោយ​ប្រើ​ AR effect​ របស់​អ្នក​ចូល​រួម​ប្រកួត​ទាំងអស់​ត្រូវ​បាន​កាត់​ត​បញ្ចូល​គ្នា ​រួច​យក​ទៅ​ចាក់​ផ្សាយ​នៅ​លើ ​Screen ​ទូរទស្សន៍​ដ៏​ធំ​ក្នុង​កីឡដ្ឋាន Chelsea ​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​មិថុនា ​ឆ្នាំ ២០១៩​ កន្លង​ទៅ​នេះ ​ក្នុង​ជំនួប​បាល់ទាត់ ​Premier League ដ៏​អស្ចារ្យ​រវាង​ក្រុម​តោខៀវ ​Chelsea ​និង​ Watford ​ក្នុង​ប្រទេស​អង់គ្លេស។

អ្នក​ចូលរួម​បង្កើត​វីដេអូ​ AR effect ​មាន​ក្តី​រំភើប ​និង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ ដែល​បាន​ឃើញ​វីដេអូ​របស់​ខ្លួន​ចាក់​ផ្សាយ​ឲ្យ​ពិភពលោក​បាន​ឃើញ​យ៉ាង​ដូច្នេះ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ស្រាបៀរ ​សិង្ហ​ ជា​ដៃ​គូ​សហការ​ដ៏​ល្អ​បំផុត​ជាមួយ​ក្រុម​បាល់ទាត់​ Chelsea​ ដែល​តែងតែ​នាំ​មក​នូវ​អ្វី​ដែល​អស្ចារ្យ ​និង​កម្មវិធី​ថ្មី​ៗ ​សប្បាយ​អារម្មណ៍ ​ផ្តល់​ជូន​ដល់​ហ្វេន​ៗ​របស់​ខ្លួន​ជានិច្ច៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់