• 2019-05-30 12:13:43
  • ព័ត៌មាន

Perez ពី​អ្នក​នយោបាយ​ដ៏​បរាជ័យ ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពលក្នុង​ពិភព​បាល់ទាត់

  • 2019-05-30 12:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Florentino Perez ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រធាន​ក្លឹប​បាល់ទាត់​អេស្ប៉ាញ Real Madrid ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ ដោយ​បាន​ពាក់ព័ន្ធ​ជាមួយ​ទីផ្សារ​កីឡាករ​នៃ​ក្លឹប​នេះ​បាន​យ៉ាង​ច្រើន​។ យ៉ាងណាក៏ដោយ មាន​មនុស្ស​តិច​ណាស់​ដឹង​ពី​ប្រវត្តិ​របស់​គាត់។

លោក Perez ជា​ជនជាតិ​អេស្ប៉ាញ​ ដែល​មាន​អាយុ​៧២​ឆ្នាំ​ហើយ​ក្នុង​ឆ្នាំ​នេះ។ លោក​តាម​ពិត​ទៅ​មាន​ជំនាញ​ឯកទេស​ខាង​សំណង់​ស៊ីវិល​ ដោយ​លោក​បាន​រៀន​ក្នុង​សាកលវិទ្យាល័យ​ទីក្រុង​ម៉ាឌ្រីដ។ ក្រោយ​មក​ លោក​បាន​ធ្វើការ​ក្នុង​ក្រុមប្រឹក្សា​ទីក្រុង​ម៉ាឌ្រីដ ដោយ​មាន​តួនាទី​រដ្ឋបាល​តិចតួច​ដែល​កាន់​គម្រោង​ផ្លូវ​សាធារណៈ​របស់​អេស្ប៉ាញ។ បន្ត​មក​ទៀត​ លោក​បាន​ឡើង​មក​កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ពេល​ឡើង​មក​ក្រសួង​ លោក​ក៏​ចាប់​ផ្ដើម​មាន​មហិច្ឆតា​ផ្នែក​នយោបាយ​ ដោយ​លោក​ត្រូវ​បាន​ជាប់​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​កំណែទម្រង់​ប្រជាធិបតេយ្យ​អេស្ប៉ាញ ប៉ុន្តែ​នៅ​ពេល​បោះឆ្នោត​ឆ្នាំ១៩៨៦ គណបក្ស​លោក​ក៏​បាន​រំសាយ ដោយ​មិន​មាន​សំឡេង​គ្រប់គ្រាន់​ ដើម្បី​ទទួល​អាសនៈ​ក្នុង​សភា។

លោក​ក៏​លោត​មក​ខាង​ជំនួញ ដោយ​ទិញ​ក្រុមហ៊ុន​សំណង់​ដែល​កំពុង​ក្ស័យធន ជាមួយ​នឹង​ក្រុម​របស់​មិត្តភក្ដិ​របស់​លោក។ ក្រុមហ៊ុន​នោះ​ក៏​បាន​ជោគជ័យ​គួរសម លោក​ក៏​បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​រើស​ប្រធាន​ក្លឹប​ Real Madrid នៅ​ឆ្នាំ​១៩៩៥ តែ​បាន​ចាញ់ ហើយ​ឈរ​ឈ្មោះ​ម្ដង​ទៀត​ នៅ​ឆ្នាំ​២០០០ ពេលនោះ​លោក​ក៏​បាន​ឈ្នះ ប៉ុន្តែ​បាន​លាលែង​នៅ​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០០៩ លោក​ក៏​បាន​ធ្វើ​ជា​ប្រធាន​ក្លឹប​ Real Madrid រហូត​ដល់​បច្ចុប្បន្ន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់