• 2019-05-30 11:28:07
  • បាល់ទាត់

Chelsea ឈ្នះ​ Europa League សោះ តែ​ Lyon កក់​កៅអី​ក្នុង​វគ្គ​ចែក​ពូល Champions League

  • 2019-05-30 11:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស​ Chelsea បាន​ឈ្នះ​ក្លឹប​ Arsenal ក្នុង​លទ្ធផល ៤-១ ហើយ​ដណ្ដើម​យក​ពាន​ UEFA Europa League បាន​សម្រេច​ ដែល​ធ្វើ​ឲ្យ Arsenal ខកខាន​ក្នុង​ឡើង​មក​កាន់​ព្រឹត្តិការណ៍ UEFA Champions League។

នេះ​ជា​រដូវ​កាល​ទី ៣​ ហើយ ដែល​ Arsenal មិន​បាន​ឡើង​មក​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ដែល​ជា​ការ​ខកខាន​យូរ​បំផុត​តាំង​ពី​ទសវត្ស​ឆ្នាំ១៩៩០​មក។

ប៉ុន្តែ​ការ​ឈ្នះ​របស់​ Chelsea បាន​ធ្វើ​ឲ្យ​ក្លឹប​បារាំង​ Lyon ដែល​ឈរ​ចំណាត់ថ្នាក់​លេខ ៣​នៅ​លីគ​បារាំង​ឡើង​មក​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ដោយ​ស្វ័យប្រវត្តិ។

មូលហេតុ​នេះ​ ក៏​ព្រោះ​តែ​ Ligue 1 ជា​លីគ​អឺរ៉ុប​ដែល​មាន​ចំណាត់ថ្នាក់​លេខ ៥ ហើយ​ក្រុម​លេខ ៣​ប្រចាំ​លីគ​នេះ អាច​ឡើង​ទៅ​ UEFA Champions League ដោយ​មិន​បាច់​មាន​ប្រកួត​វគ្គ​ជម្រុះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​រដូវ​កាល​មុន Lyon ក៏​ឡើង​មក​វគ្គ​ចែក​ពូល​នៃ UEFA Champions League ដោយ​ស្វ័យប្រវត្តិ​ដែរ​ ទោះ​បី​ជា​ខ្លួន​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​លីគ ដោយសារ​ក្លឹប​ Atletico Madrid បាន​ឈ្នះ​ពាន​ UEFA Europa League ក្នុង​ឆ្នាំ​២០១៨៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់