• 2019-05-30 08:32:52
  • បាល់ទាត់

សរុប​លុយ Chelsea ទទួល​​បាន​​​តាំង​ពី​វគ្គ​ចែក​ពូល​រហូត​លើក​ពាន Europa

  • 2019-05-30 08:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​បង្កើត​ប្រវត្តិសាស្ត្រ​​ខ្លួន​ឯង​​ឈ្នះ​ពាន Europa League ជា​លើក​ទី​ពីរ បន្ទាប់​ពី​យក​ឈ្នះ Arsenal ៤-១ ងាយ​ៗ​នៅ​ទីក្រុង​ Baku កាល​ពី​យប់​មិញ។ ក្រៅ​ពី​ឈ្នះ​ពាន​គ្រប់​គ្នា​ពិត​ជា​ចង់​ដឹង​ថា តោ​ខៀវ​សរុប​ទទួល​​បាន​លុយ​ប៉ុន្មាន​ពី​​ពាន​​ធំ​លំដាប់​ទី​ពីរ​របស់​អឺរ៉ុប​មួយ​នេះ។

តាម​ច្បាប់​ក្រុម​ទាំង​៤៨​ដែល​បាន​ឡើង​មក​លេង​វគ្គ​ចែក​ពូល​​ត្រូវ​ទទួល​បាន​ប្រាក់​ដោយ​ស្វ័យប្រវត្តិ ​២ ៩២0​ ០០០​អឹរ៉ូ។ ដោយ​ឡែក​ក្នុង​វគ្គ​ចែក​ពូល​នេះ​ដដែល​ក្នុង​ការ​ប្រកួត​នីមួយ​ៗ​ទាំង​៦​ប្រកួត​ប្រសិន​បើ​ក្រុម​ណា​ឈ្នះ​នឹង​បាន​លុយ​បន្ថែម ៥៧០ ០០០​អឺរ៉ូ បើ​ស្មើ​បាន​ ១៩០ ០០០​អឺរ៉ូ តែ​ចាញ់​មិន​បាន​លុយ​ទេ។ ដូច្នេះ​ក្នុង​វគ្គ​នេះ Chelsea លេង​ឈ្នះ​៥​ប្រកួត ស្មើ​១ សរុប​លុយ​ទទួល​បាន​​គឺ ៣ ០៤០ ០០០​អឺរ៉ូ។

ដោយ​សារ Chelsea បញ្ចប់​លេខ​​មួយ​ក្នុង​ពូល តាម​ច្បាប់​ទទួល​បាន​១​លាន​អឺរ៉ូ​បន្ថែម។ តោខៀវ​បាន​តស៊ូ​តាម​វគ្គ​នីមួយ​ៗ​ដូច​ជា ៣២​ក្រុម ១៦​ក្រុម ៨​ក្រុម និង​ពាក់​កណ្ដាល​ រហូត​ឈាម​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ Arsenal ដណ្ដើម​លុយ​ធំ។ ដោយ​សារ​តែ Chelsea បាន​ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​គេ​ទទួល​បាន​ប្រាក់​រង្វាន់​៨ ៥០០ ០០០​អឺរ៉ូ។

សរុប

​២ ៩២០​ ០០០​អឺរ៉ូ

៣ ០៤០ ០០០អឺរ៉ូ

១ ០០០ ០០០អឺរ៉ូ

៨ ៥០០ ០០០អឺរ៉ូ

= ១៥ ៤៦០ ០០០​​អឺរ៉ូ

ប្រភព៖ Metro ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់