• 2019-05-30 03:26:59
  • ព័ត៌មាន

Europa គឺ​ជា​ពាន​​​ដំបូង​ក្នុង​អាជីព​ដឹកនាំ​របស់​ Sarri ជិត​៣០​ឆ្នាំ​

  • 2019-05-30 03:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maurizio Sarri អ្នក​ចាត់​ការ​ទូទៅ​របស់​ Chelsea បាន​នាំ​ក្លឹប​ឈ្នះ​ពាន​នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ Arsenal នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Europa League។​ ​

យ៉ាង​ណា​ Europa មិន​ត្រឹម​ជា​ពាន​ដំបូង​នៅ​ Chelsea នោះ​ទេ​ តែ​វា​ក៏​ជា​ពាន​ធំ​ដំបូង​ក្នុង​អាជីព​ដឹកនាំ​របស់​ Sarri ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ។​ បុរស​សញ្ជាតិ​អ៊ីតាលី​មិន​ដែល​ឈ្នះ​ពាន​អ្វី​ឡើយ​ចាប់​តាំង​ពី​ប្រឡូក​ក្នុង​ការងារ​ជា​អ្នក​ចាត់​ការ​នៅ​ទសវត្ស​ឆ្នាំ​៩០​មក។

អ្នក​ចាត់​ការ​វ័យ​៦០​ឆ្នាំ​ដែល​ចូលចិត្ត​ជក់​បារី​មាន​ស្នាដៃ​គួរ​ឲ្យ​កត់​សម្គាល់​ដូចជា ជួយ​ក្លឹប​ Empoli របស់​អ៊ីតាលី​បាន​លេខ​២​នៅ​ Serie B, ជួយ​ Napoli បាន​លេខ​២​នៅ Serie A បន្ទាប់​មក​ជួយ​ Chelsea បាន​លេខ​២​នៅ League Cup មុន​ពេល​នាំ​ក្លឹប​លើក​ពាន​ Europa លើក​ដំបូង​កាល​ពី​យប់​មិញ៕

ប្រភព៖ UEFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់