- 2019-05-30 03:23:32
- បាល់ទាត់
Bayern Munich ជះ៨០លានអឺរ៉ូ ចង់ទិញ Dybala ពី Juventus
- 2019-05-30 03:23:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern Munich ជះ៨០លានអឺរ៉ូ ចង់ទិញ Dybala ពី Juventus
ចន្លោះមិនឃើញ
James Rodriguez រំពឹងអាចនឹងចាកចេញពី Bayern Munich ក្នុងរដូវក្ដៅនេះ ដូច្នេះក្លឹបកំពុងតាមរកអ្នកជំនួស។ Bayern បានស្នើ៨០លានអឺរ៉ូទៅកាន់ Juventus ដើម្បីផ្ទេរយក Paul Dybala។
Dybala ត្រូវបានគេជឿជាក់មិនសូវសប្បាយចិត្តក្នុងទីក្រុងTurin ត្បិតទើបតែឈ្នះពាន Serie A ជាមួយក្រុមរហស្សនាម Old Lady រដូវកាលនេះ។ យោងតាមកាសែតអ៊ីតាលី Corriere dello Sport ក្លឹប Bayern បានធ្វើការទំនាក់ទំនងជាលើកដំបូងជាមួយ Juventus។
Juventus បានបើកការចរចាសម្រាប់ការចាកចេញខ្សែប្រយុទ្ធរបស់ពួកគេ។ តម្លៃខ្លួនរបស់ Dybala ត្រូវបានក្រុមសេះបង្កង់ Juventus កំណត់១០០លានអឺរ៉ូ ខុសគ្នា២០លានអឺរ៉ូដែល Bayern ហ៊ានឲ្យ៕