• 2019-05-30 01:20:50
  • ព័ត៌មាន

Chelsea ក្លាយ​ជា​ក្រុម​ដំបូង​ដែល​លើក​ពាន​ Europa ដោយ​មិន​ចាញ់​សោះ​

  • 2019-05-30 01:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ UEFA Europa League ឆ្នាំ​២០១៩​ ក្រោយ​យក​ឈ្នះ​ Arsenal ដែល​ជា​គូ​ប្រជែង​មក​ពី​អង់គ្លេស​ដូចគ្នា​ក្នុង​លទ្ធផល​ ៤-១​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ជ័យ​ជម្នះ​ដាច់​គ្រាប់​ផុយ​របស់​ Chelsea បាន​មក​ពី ថ្វី​ជើង​កីឡាករ Giroud ១​គ្រាប់, Rodriguez ១​គ្រាប់​ និង​ Hazard ២គ្រាប់​តែ​ម្នាក់​ឯង។​ គ្រាប់​បាល់​ទាំង​៤​គ្រាប់​សុទ្ធ​តែ​ស៊ុត​ចូល​នៅ​វគ្គ​ទី​ពីរ​ទាំង​អស់។ ដោយ​ឡែក​១​គ្រាប់​របស់​ Arsenal រក​បាន​ដោយ​ Iwobi នៅ​នាទី​៦៩។​

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​របស់​ Chelsea ដែល​ឈ្នះ​ពាន​ Europa League ដោយ​ពួកគេ​ធ្លាប់​ឈ្នះ​វា​ម្ដង​កាល​ពី​ជំនាន់​លោក​ Rafael Benitez ប៉ុន្តែ​លើក​នេះ​ពិសេស​ជាង​មុន​ត្រង់​តាំង​ពី​វគ្គ​ចែក​ពូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​តោ​ខៀវ​មិន​ដែល​ស្គាល់​បរាជ័យ​ទាល់​តែ​សោះ​គឺ​មាន​តែ ឈ្នះ​ហើយ​នឹង​ស្មើ​។ កំណត់ត្រា​នេះ​គ្មាន​ក្លឹប​ណា​ធ្លាប់​ធ្វើ​បាន​ទេ​ពី​មុន​មក៕

ប្រភព៖ UEFA អត្ថបទ៖ រ័ត្ន

មតិយោបល់