• 2019-05-29 09:01:54
  • កីឡា​ផ្សេង​ៗ

ស៊ីហ្គេម​ឆ្នាំ​នេះ​នៅ​ហ្វីលីពីន​ ជា​ស៊ីហ្គេម​យុទ្ធសាស្ត្រ​សម្រាប់​កម្ពុជា​

  • 2019-05-29 09:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់ ចំរើន​ ថា​ស៊ីហ្គេម​ឆ្នាំ​២០១៩​ នៅ​ហ្វីលីពីន​ លើក​នេះ​ជា​ស៊ីហ្គេម​យុទ្ធសាស្ត្រ​ទី១​ និង​ស៊ីហ្គេម​ បន្ទាប់​នៅ​វៀតណាម​ ជាស៊ីហ្គេម​យុទ្ធសាស្ត្រ​លើក​ទី២​ ដើម្បី​ឈាន​ដល់​ការ​វាយ​តម្លៃ​ថា​២០២៣​ កម្ពុជា​កំណត់​យក​មេដាយ​បាន​ប៉ុន្មាន​គ្រឿង។​

ឯកឧត្ដម​ វ៉ាត់ ចំរើន​

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ស៊ីហ្គេម​ចាប់​ពី​ឆ្នាំ​នេះ​ទៅ​ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា​ ជា​ស៊ីហ្គេម ​យុទ្ធសាស្ត្រ​ដើម្បី​ឈាន​ដល់​ការ​កំណត់​មេដាយ​នៅ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។​

ទិដ្ឋភាពកីឡាជាតិ

ឯកឧត្ដម​ ឲ្យ​ដឹង​ទៀត​ថា​ ឥលូវ​នេះ​បាន​ការ​ឯកភាព​សហការ​ពី​គណៈកម្មការ​រៀបចំ​ស៊ីហ្គេម​ ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្ដម​ ស​ សុខា​ ទទួល​បន្ទុក​ សម្រេច​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​ធំ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​មុន​ស៊ីហ្គេម​ឆ្នាំ​នេះ។​ ការ​បញ្ជូន​ទៅ​នេះ​ នឹង​រំពឹង​ថា​កីឡាករ​ទាំង​អស់​នោះ​ មាន​ការ​លូតលាស់​លឿន​ ហើយ​ល្បឿន​បង្កើន​គុណ​ផល​កីឡា​កាន់​តែ​ប្រសើរ។​ សកម្មភាព​ទាំង​នេះ​ហើយ​ វា​បញ្ជាក់​ប្រាកដ​ថា​ ស៊ីហ្គេម​ចាប់​ពី​ឆ្នាំ​នេះ​ជា​ស៊ីហ្គេម​យុទ្ធសាស្រ្ត​ ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ខ្លាំង​បំផុត​ ដើម្បី​ឲ្យ​កីឡាករ​ កីឡា​ការិនី​ឈ្នះ​បាន​មេដាយ​បាន​ច្រើន។​ បន្ទាប់​ពី​ស៊ីហ្គេម​ទាំង​ពីរ​លើក​ចុង​ក្រោយ​នៅ​ ហ្វីលីពីន​ និង​វៀតណាម​ រួច​ហើយ​នោះ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ និង​ក្រសួង​អប់រំ​ នឹង​ពិនិត្យ​វាយ​តម្លៃ​លទ្ធភាព​កម្រិតណាដែល​កម្ពុជា​រក​កិត្តិយស​ជូន​ជាតិ​តាម​រយៈ​មេដាយ​ចំនួន​ប៉ុន្មានគ្រឿង។​

ទិដ្ឋភាពកីឡាជាតិ

រំលឹក​ដែរ​ថា​ ចុង​ឆ្នាំ​២០១៩​នេះ​ កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣០​ នៅ​ហ្វីលីពីន។​ បន្ទាប់​ពី​ស៊ីហ្គេម​លើក​ទី៣១​ ឆ្នាំ​២០២១​ នៅ​ វៀតណាម​ រួច​ហើយ​នោះ ដល់​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២៣​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់