• 2019-05-29 07:02:39
  • ប្រដាល់

កែវ រំចង់​ប៉ះ​ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​ ISKA កីឡាករ​ប្រេស៊ីល​ Diego (វីដេអូ)

  • 2019-05-29 07:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ រំចង់ ត្រូវ​ជួប​ជើង​ខ្លាំង​ប្រេស៊ីល​ Diego Beneduzzi នៅ​សង្វៀន​«ឯក​ភ្នំ»​ក្នុង​ខេត្ត​បាត់ដំបង​​នា​ថ្ងៃ​ទី​២​ ខែ​មិថុនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ដែល​សង្វៀន​នេះ​លក់​សំបុត្រ​សម្រាប់​អ្នក​ចូល​ទស្សនា។

កែវ រំចង់ និង Diego

កីឡាករ​ប្រេស៊ីល​ ​Diego Beneduzzi មាន​បទ​ពិសោធ​ជោកជាំ​ក្នុង​ពិភព​ប្រដាល់​សេរី​ ហើយ​ក៏​ធ្លាប់​វ៉ៃ​​ប្រដាល់​គុន​ចម្រុះ​ដែរ។ រូប​គេ​បាន​បង្ហាញ​ខ្លួន​ច្រើន​នៅ​សង្វៀន​ល្បី​ៗ​របស់​ថៃ​ដូច​ជា​​ Thai Fight, TOPKING និង​ Max Mauy Thai ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ ISKA កម្រិត​អាស៊ី​គឺ Boxxtomoi Asia ISKA Welterweight Title តាំង​ពី​ឆ្នាំ​២០១៧។ យ៉ាង​ណា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​រូប​ការ​​ឡើង​សង្វៀន​របស់​គេ​មិន​សូវ​ជោគជ័យ​ប៉ុន្មាន​ឡើយ​ ដោយ​សារ​អាយុ​កាន់​តែ​ច្រើន​ កម្លាំង​ចុះ​ខ្សោយ។

ដោយ​ឡែក​ជើង​ខ្លាំង​ម្ចាស់​ស្រុក​ កែវ រំចង់ បាន​ឡើង​សង្វៀន​ថ្មី​ឯក​ភ្នំ​នេះ​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា​កន្លង​ទៅ​នេះ​ដោយ​ផ្តួល​កីឡាករ​បារំាង​ Sebastien តាម​រយៈ​ការ​ទាត់​ និង​ដាល់​ក្បាល​ពោះ​ក្នុង​ទឹក​ទី​៣។

Diego ពេល​ឈ្នះ​ខ្សែ​ក្រវាត់ ISKA (រូបថត៖ tigermuaythai.com)

សង្វៀន​ឯក​ភ្នំ​នៅ​ខេត្ត​បាត់​ដំបង​​​នេះ​ដំណើរ​ការ​ប្រកួត​បាន​មួយ​រយៈ​ពេល​ហើយ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ខេត្ត​របស់​ខ្លួន។ កន្លែង​​អង្គុយ​​ធម្មតា​សម្រាប់​ខ្មែរ​សំបុត្រ​១​តម្លៃ​ ១៥​ ០០០​រៀល​ និង​​ VIP សំបុត្រ​១​តម្លៃ​២៥ ០០០​រៀល​ ខណៈ​បរទេស​តម្លៃ​ ២៥ ០០០​រៀល​សម្រាប់​កន្លែង​ធម្មតា​ និង​តម្លៃ​ ៣៥ ០០០ រៀល​សម្រាប់ VIP៕

ទស្សនា​វីដេអូ Diego ផ្តួល​កីឡាករ​ថៃ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់