• 2019-05-29 05:03:56
  • បាល់ទាត់

Klopp ​ដុត Pep ​ចំ​ៗ ​រឿង​ថា​ឈ្នះ Premier League ​សំខាន់​ជាង Champions League ​

  • 2019-05-29 05:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​បញ្ជាក់​ថា​ការ​ឈ្នះ​ពាន​រង្វាន់ English Premier League ​អាច​នឹង​សំខាន់​ជាង​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ទៅ​ទៀត។

ចំពោះ​សម្ដី​នេះ ​បាន​ធ្វើ​ឱ្យ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​តប​ទៅ​វិញ​ថា​យ៉ាង​ចាស់​ដៃ​តែ​ម្ដង។ អ្នក​ចាត់ការ​អាល្លឺម៉ង់​ដឹក​នាំ​ក្រុម​ចាញ់​ពិន្ទុ​លោក Pep ​តែ​១​ពិន្ទុ​នេះ ​បាន​និយាយ​ថា​៖ “Pep ​ត្រូវ​តែ​និយាយ​បែប​នេះ​ហើយ ដូច​ដែល​គាត់​មិន​បាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​ទេ ​ពេល​នេះ។ គាត់​ជា​អ្នក​ចាត់ការ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​សម​ទទួល​បាន​ការ​កោត​សរសើរ។ យើង​ព្យាយាម​ដើម្បី​ឈ្នះ Premier League ​រដូវ​កាល​នេះ។ City ​ជា​ក្រុម​ល្អ​ក្នុង​ពាន​នេះ ប៉ុន្តែ​មាន​ការ​ប្រកួត​ផ្សេង​ទៀត​ដែល​យើង​កំពុង​ប្រជែង​យក”។

Pep ​ដឹក​នាំ​ក្រុម Man City ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ទាំង​អស់​នៅ​អង់គ្លេស ​ដោយ​អាច​ឈ្នះ​ពាន​ដល់​ទៅ​៣​ឯ​ណោះ។ យ៉ាងណាមិញ ​គោលដៅ​នៅ Champions League ​លោក​នៅ​មិន​ទាន់​អាច​នាំ​ក្រុម​មេឃ​ខៀវ​នេះ ​ដល់​គោលដៅ​ឡើយ។ ដោយ​រដូវ​កាល​នេះ ពួកគេ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Spurs ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់