• 2019-05-28 04:15:18
  • បាល់ទាត់

រឿង​សំខាន់​ៗ​ដែល​អ្នក​គួរ​ដឹង មុន​ចុច​មើល Europa វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក

  • 2019-05-28 04:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal និង​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​រួម​លីគ Chelsea​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League នៅ​​សប្ដាហ៍​នេះ។ កាំភ្លើង​ធំ​​បាន​ឡើង​មក​កាន់​វគ្គ​នេះ បន្ទាប់​ពី​យក​ឈ្នះ Valencia ក្នុង​ជើង​ទី​ពីរ ៤-២ ដោយ Pierre-Emerick Aubameyang ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង និង Alexandre Lacazette  ស៊ុត​ចូល​មួយ​គ្រាប់ សរុប​ទាំង​ពីរ​ជើង​ឈ្នះ ៧-៣។

ចំណែក​ក្រុម​លោក Maurizio Sarri ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោយ​ឈ្នះ​បាល់​ប៉េណាល់ទី លើ​ក្រុម Eintracht Frankfurt។ យ៉ាងណាមុន​ការ​ប្រកួត​ Sabay នឹង​​បង្ហាញ​​ចំណុច​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត៖

ការ​ប្រកួត​​លេង​​ថ្ងៃ​ណា ម៉ោង​ប៉ុន្មាន

វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង Chelsea និង Arsenal លេង​នៅ​​យប់​ថ្ងៃ​​ពុធ ទី ២៩ ខែ ឧសភា វេលា​ម៉ោង​២​រំលង​អាធ្រាត្រ។

តើ​មាន​ការ​ប្រើ​ VAR ទេ?

គឺ​ប្រើ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ Europa League ​លើក​ដំបូង​ដែល​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ជំនួញ​អាជ្ញាកណ្ដាល។ សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​មាន​គម្រោង​ប្រើប្រាស់ VAR ក្នុង​រដូវ​កាល​២០១៩-២០ ក្នុង​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អឺរ៉ុប​ធំ​ទាំង​ពីរ​។ ក្នុង​រដូវ​កាល​នេះ Champions League បាន​ប្រើប្រាស់ VAR ចាប់​ពី​វគ្គ​ចាញ់​ធ្លាក់។

ការ​ប្រកួត​នេះ​លេង​នៅ​ទីណា

UEFA Europa League ផ្ដាច់ព្រ័ត្រ​នឹង​លេង​នៅ​​ទីក្រុង Baku ប្រទេស Azerbaijan ក្នុង​កីឡដ្ឋាន Baku Olympic Stadium ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៦៩ ៨៧០​នាក់។

មុន​នឹង​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ទាំង​ពីរ​​មាន​ស្ថិតិ​ប្រកួតយ៉ាងណា?

Chelsea 

Group Stage

  1. PAOK 0-1 Chelsea

  2. Chelsea 1-0 Videoton

  3. Chelsea 3-1 BATE

  4. BATE 0-1 Chelsea

  5. Chelsea 4-0 PAOK 

  6. Videoton 2-2 Chelsea 

Last 32

1st Leg - Malmo 1-2 Chelsea

2nd Leg - Chelsea 3-0 Malmo

Last 16 

1st Leg - Chelsea 3-0 Dynamo Kiev

2nd Leg - Dynamo Kiev 0-5 Chelsea 

Quarter-Final

1st Leg - Slavia Prague 0-1 Chelsea

2nd Leg - Chelsea 4-3 Slavia Prague   

Semi-Final

1st Leg - Eintracht Frankfurt 1-1 Chelsea

2nd Leg - Chelsea 1 (4) - 1 (3) Eintracht Frankfurt

Arsenal

Group Stage

  1. Arsenal 4-2 Vorskla Poltava

  2. Qarabag 0-3 Arsenal

  3. Sporting CP 0-1 Arsenal

  4. Arsenal 0-0 Sporting CP

  5. Vorskla Poltava 0-3 Arsenal

  6. Arsenal 1-0 Qarabag 

Last 32

1st Leg - BATE 1-0 Arsenal

2nd Leg - Arsenal 3-0 BATE 

Last 16   1st Leg - Rennes 3-1 Arsenal

2nd Leg - Arsenal 3-0 Rennes 

Quarter-Final

1st Leg - Arsenal 2-0 Napoli 

2nd Leg - Napoli 0-1 Arsenal  

Semi-Final

1st Leg - Arsenal 3-1 Valencia

2nd Leg - Valencia 2-4 Arsenal 

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់