• 2019-05-27 12:59:30
  • បាល់ទាត់

មាន​ដឹង​ថា​អាជ្ញាកណ្ដាល​បាល់ទាត់​អឺរ៉ុប​ទទួល​បាន​ចំណូល​ប៉ុន្មាន​ទេ?

  • 2019-05-27 12:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​បាល់ទាត់​ កីឡាករ​ និង​គ្រូ​បង្វឹក​ភាគ​ច្រើន​ត្រូវ​បាន​គេ​ដឹង​ពី​ប្រវត្តិ​ការងារ ហើយ​ជា​ពិសេស​គឺ​ប្រាក់​ចំណូល​តែ​ម្ដង​ ដែល​កីឡាករ ឬ គ្រូ​បង្វឹក​តាម​លីគ​ធំ​ៗ​ ហោច​ណាស់​ក៏​បាន​ក្បែរ​លាន​ដែរ​ក្នុង​មួយ​ឆ្នាំៗ។ ចំពោះ​អាជ្ញាកណ្ដាល​វិញ មិន​សូវ​មាន​ការ​ទម្លាយ​ពី​ប្រាក់​ចំណូល​ញឹកញាប់​ប៉ុន្មាន​ទេ។

អាជ្ញាកណ្ដាល​ ទទួល​បាន​ប្រាក់​ចំណូល​ខុស​ៗ​គ្នា​ទៅ​តាម​លីគ ក៏​ដូច​ជា​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ ហើយ​ជាង​នេះ​ទៅ​ទៀត​គឺ ផ្អែក​ទៅ​លើ​បទពិសោធន៍​របស់​អាជ្ញាកណ្ដាល​ផ្ទាល់​តែ​ម្ដង។

នៅ​ La Liga អាជ្ញាកណ្ដាល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ ដោយ​ក្នុង​មួយ​ប្រកួត​ពួក​គេ​រក​បាន​ជាង ៦,៦០០​ដុល្លារ​។ ក្នុង​ Bundesliga វិញ​ អាជ្ញាកណ្ដាល​រក​បាន​ជាង​ ៤​ពាន់​ដុល្លារ​ក្នុង​មួយ​ប្រកួត ខណៈ​នៅ​អ៊ីតាលី​អាច​រក​បាន ៣,៨០០​ដុល្លារ។ ចំណែក​ឯ​នៅ​ Ligue 1 អាជ្ញាកណ្ដាល​អាច​រក​បាន​ជាង ៣​ពាន់​ដុល្លារ។

ក្នុង​លីគ​កំពូល​អង់គ្លេស អាជ្ញាកណ្ដាល​អាច​រក​បាន​ជិត​ ៩​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​ពួក​គេ​ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​គោល​ចំនួន​ចន្លោះ​ពី​ជាង ៥ម៉ឺន​ដុល្លារ​ ទៅ ជាង​ ៥៣,០០០ដុល្លារ​ ខណៈ​តាម​ការ​ប្រកួត​នីមួយៗ​ គេ​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ចំនួន ១៥០០​ដុល្លារ។

ក្នុង​ព្រឹត្តិការណ៍ UEFA Champions League អាជ្ញាកណ្ដាល​អាច​រក​បាន ៥,៥០០​ដុល្លារ​ក្នុង​មួយ​ប្រកួត​ ហើយ​បែង​ចែក​តាម​វគ្គ​នីមួយៗ ដោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​ច្រើន​ជាង​គេ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់