• 2019-05-27 07:15:43
  • បាល់ទាត់

២​ប្ដូរ​១! Juventus ហ៊ាន​ដាក់ Dybala និង Sandro ជា​ថ្នូរ​ទិញ​យក Pogba

  • 2019-05-27 07:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus ចង់​ចុះកុងត្រា​ផ្ទេរ​យក Paul Pogba មក​វិញ ដោយ​ហ៊ាន​ផ្ដល់ Paulo Dybala និង Alex Sandro ទៅ​កាន់​ Manchester United ជា​ថ្នូរ​នៃ​កិច្ចព្រមព្រៀង​ដោះដូរ។

តាម​ការ​ដឹង ក្លឹប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ​ចង់​នាំ​យក​កីឡាករ​សញ្ជាតិ​បារាំង​​វ័យ​២៦​ឆ្នាំ​​ត្រលប់​មក​កាន់​​ទីក្រុង Turin វិញ​ ៣​ឆ្នាំ​បន្ទាប់​ពី​លក់​គេ​ទៅ​កាន់ Old Trafford ក្នុង​តម្លៃ​៨៩​លាន​ផោន ដើម្បី​មក​ចាប់​ដៃ​គូ​ជាមួយ Cristiano Ronaldo។

​តម្លៃ​ខ្លួន​របស់ Pogba ពេល​នេះ​គឺ​១២០​លាន​ផោន ធ្វើ​ហេតុ​ធ្វើ​ឲ្យ Juventus ពិបាក​ទិញ​យក។ ប៉ុន្តែ​ពួក​គេ​អាច​យក​កីឡាករ​ពីរ​រូប​​ទៅ​ប្ដូរ អាច​នឹង​​បន្ទន់​ចិត្ត​បិសាច​ក្រហម​ ក្នុង​ការ​ចរចា​ផ្ទេរ​យក Pogba។ ទន្ទឹម​នឹង​ការ​ចាកចេញ​របស់​លោក Massimiliano Allegri ពី Juventus កីឡាករ​ទាំង​ពីរ Paulo Dybala និង Alex Sandro ក៏​ប្រហែល​ចង់​រក​ច្រក​ថ្មី​ដើម្បី​ដើរ​ចេញ​ដូច​គ្នា។

អនាគត​របស់ Romelu Lukaku ក៏​មិន​ទាន់​ច្បាស់ ហើយ Marcus Rashford ថ្មី​ៗ​នេះ​ធ្លាក់​ទម្រង់​ក្នុង​ការ​រក​គ្រាប់​បាល់ មាន​ន័យ​ថា ខ្សែ​ប្រយុទ្ធ​ថ្មី​ក៏​ស្ថិត​ក្នុង​បំណង​របស់​លោក Ole Gunnar Solskjaer ចង់​រក។ ដូច្នេះ​ការ​មក​ដល់​របស់ Dybala អាច​ជា​រឿង​ល្អ​មួយ។ Sandro ក៏​ជា​ជម្រើស​​ល្អ សម្រាប់​ទុក​ជា​ជម្រើស​បន្ទាប់​ពី Luke Shaw៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់