• 2019-05-25 10:50:00
  • បាល់ទាត់

Zidane ខឹង​ Real ​ខុស​ថ្លៃ​គ្នា​ជាង​៣០​លាន​ផោន មិន​ព្រម​ចរចា​ឲ្យ​ដាច់ស្រេច​រឿង Hazard

  • 2019-05-25 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ចង់​បាន​ ១៣០ លាន​ផោន (១៦៥ លានដុល្លារ) ទើប​ព្រម​លក់​ Eden Hazard ប៉ុន្តែ Real Madrid ជឿ​ថា​តម្លៃ​ខ្លួន​កីឡាករ​បែលហ្ស៊ិក​មិន​លើស​ពី ១០០ លាន​ឡើយ​បើ​តាម​កុងត្រា​ដែល​ជិត​ផុត​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ។ នេះ​បើ​តាម Skysport។

Hazard បាន​យល់ព្រម​ចូលរួម​ជាមួយ Real ហើយ​ប៉ុន្តែ​ក្លឹប​ទាំង​២​នៅ​មិន​ទាន់​​យល់​ព្រម​​គ្នា​​នៅ​ឡើយ​លើ​តម្លៃ​ខ្លួន​ Hazard ព្រោះ​​អ្នក​លក់​និង​អ្នក​ទិញ​កំពុង​ខុស​ថ្លៃ​គ្នា​ជាង​៣០​លាន​។

Zinedine Zidane កាន់​តែ​ខឹង​ Real ក្រោយ​​ចាញ់ Real Betis ២-០ ក្នុង​ដី​​​ក្នុង​ការ​ប្រកួត​បិទ​រដូវ​កាល ហើយ​បាន​ដាក់​សម្ពាធ Real ឲ្យ​ពន្លឿន​ការ​ចរចា។ Kristof Terror អ្នកសារព័ត៌មាន​បែលហ្ស៊ិក​ HLN បាន​និយាយ​ថា Hazard គឺ​ជា​កូនសោ​ ដែល​ Zidane នឹង​បង្កើត​​ក្រុម​១​ជុំវិញ​កីឡាករ​រូប​នេះ។

​ក្លឹប​អធិរាជ​ស​​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ Chelsea ដោយ​​ពួកគេ​ហាក់​​មិន​បង្ហាញ​បំណង​ឲ្យ​ថ្លៃ Hazard លើស​ពី​ ១០០ លាន​ឡើយ ​​ហើយ​ Chelsea ក៏​ព្យាយាម​ពន្យារពេល​ចរចា ដោយ​​ឆ្លើយ​តប​ថា​នឹង​ពិភាក្សា​​ឲ្យ​ដាច់ស្រេច​ក្រោយ​ចប់ Europa League។

ប្រភព​ខាង​លើ​បន្ត​ថា Chelsea គិត​ថា ​ទុក​ឲ្យ Real ​ធ្វើ​អី​ធ្វើ​ចុះ ព្រោះ​ក្លឹប​​​តោ​ខៀវ​ក៏​មិន​ចង់​លក់​ Hazard ដែរ ហើយ​ប្រសិន​បើ​​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​​សម្រាប់​​ទីផ្សារ​ដោះដូរ​២​ដង​​ពិតជា​ត្រូវ​ធ្វើ​ឡើង​ដោយ FIFA មែន​ នោះ​មាន​ន័យ​ថា Hazard ក៏​មិន​អាច​ចេញ​ទៅ​ណា​បាន​ដែរ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ Zidane ខឹង​ Real មិន​ព្រម​ស្ទុះស្ទា​ធ្វើ​ការ​ឲ្យ​បាន​សម្រេច​មុន​​អ្វីៗ​ត្រូវ​ប្រែប្រួល៕

អាន៖ Richarlison៖ ពី​កម្មករ​ក្រីក្រ ក្លាយ​ជា​កីឡាករ​មានតម្លៃ​ខ្លួន​ជាង ៦៥ លាន​ដុល្លារ នៅ Premier League

អាន៖ Mourinho បក​ស្រាយ​រឿង​ Chelsea លក់ Salah ចេញ

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់