• 2019-05-24 14:07:07
  • បាល់ទាត់

Allegri បង្ហើប​ថា​គ្រូ​បង្វឹក​ Juve ថ្មី​ ជា​អ្នក​ចាត់ការ​មក​ពី Manchester

  • 2019-05-24 14:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន​អ៊ីតាលី Sport Legnano អតីត​គ្រូ​បង្វឹក​ក្លឹប​ Juventus លោក Massimiliano Allegri បាន​បង្ហើប​ថា​ គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​មួយ​នេះ​គឺ​ជា​ អ្នក​ចាត់ការ​​មក​ពី​ទីក្រុង​ Manchester។

សារព័ត៌មាន​ដដែល​បាន​ចុះ​ផ្សាយ​ថា​ កំឡុង​ពេល​ដែល លោក Allegri និង​អតីត​កីឡាករ​អ៊ីតាលី​លោក Beppe Bergomi កំពុង​តែ​និយាយ​គ្នា នៅ​ឱកាស​សម្ពោធ​ភោជនីយដ្ឋាន​ Geronimo នៅ​ប្រទេស​អ៊ីតាលី ស្រាប់​តែ​មាន​អ្នក​គាំទ្រ​សួរ​ Allegri ថា​ គ្រូ​បង្វឹក​ក្លឹប Juventus បន្ទាប់​ជា​នរណា?

លោក Allegri បាន​ឆ្លើយតប​វិញ​ថា​ អ្នក​ចាត់ការ​មួយ​រូប​មក​ពី​ទីក្រុង​ Manchester នឹង​មក​ដឹកនាំ​ Juventus ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឈ្មោះ​ឲ្យ​ប្រាកដ​ទេ។

យ៉ាងណាក៏ដោយ កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ពាក្យចចាមអារ៉ាម​ល្ហិចល្ហៀង​ថា​ អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola នឹង​មក​ដឹកនាំ​ក្លឹប​យក្ស​អ៊ីតាលី​មួយ​ តែ​ព័ត៌មាន​ត្រូវ​បាន​ច្រាន​ចោល​ដោយ Guardiolaផ្ទាល់ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ក្លឹប​ Manchester City៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់