• 2019-05-24 08:20:53
  • កីឡា​ផ្សេង​ៗ

ការស្ទង់​មតិ​បង្ហាញ​ថា​ Esports នៅប្រទេសជប៉ុនកំពុងដើរលើផ្លូវត្រូវ

  • 2019-05-24 08:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មុន​មនុស្ស​ភាគ​ច្រើន​​​នៅ​ប្រទេស​ជប៉ុន​បាន​ចាត់​ទុក​ Esports មិន​មែន​ជា​កីឡា​ពិត​ប្រាកដ​ទេ​ ប៉ុន្តែ​​​​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ កីឡា​អេឡិចត្រូនិក​​​មានភាព​វិជ្ជមាន​ច្រើន។

ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា ៤៣​%​នៃ​មនុស្ស​ ២ ០០០​នាក់​​នៅ​ប្រទេស​ជប៉ុន​ដែល​ត្រូវ​បាន​ស្ទង់​មតិ​បង្ហាញ​ថា​ esports កំពុង​ដើរ​ផ្លូវ​​ជា​កីឡា​ពិត​ប្រាកដ​ ហើយ​ពួក​គេ​ជឿ​ថា កីឡា​សម័យ​ទំនើប​នេះ​នឹង​​កាន់​តែ​ល្បី​ល្បាញ​ខ្លាំង​​ឡើង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ Japan Times។

ទិដ្ឋភាព​ប្រកួត​នៅ​ជប៉ុន (រូបថត៖ ONE)

ដើម​ឆ្នាំ​​២០១៩​នេះ​ ​កំណើន​បាន​កើន​ឡើង​​៧.៤​%​ពី​ឆ្នាំ​២០១៨​ដោត​សារ​រតែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភាគ​ពាក់​ព័ន្ធ​នឹង​ហ្គេម​រាប់​បញ្ចូល​ទាំង​ស្ថាប័ន​​កីឡា​អេឡិចត្រូនិក​ជប៉ុន​(JESU) និង​សកម្មភាព​ប្រកួត​ផ្សេង​ៗ​ជា​ច្រើន។

ក្នុង​ចំណោម​ដែល​ត្រូវ​​បាន​ស្ទង់​មតិ​​មាន​ទាំង​​យុវជន​ដែល​គិត​ថា​ esports ​នឹង​កាន់​តែ​រីក​ធំ​។ ក្នុង​នោះ​មនុស្ស​​​ប្រហែល​ជា​៥៨.១​%​ចន្លោះ​​អាយុ​១៨​ទៅ​២៩​ឆ្នាំ​ និង​​៦០.៨​%​អាយុ​​៣០​ឆ្នាំ​ឡើង​សុទ្ធ​តែ​ជឿ​ថា​ នឹង​រីក​ចម្រើន​ខ្លាំង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ៤០%អាយុ​ចន្លោះ​៤​ទៅ​៦០​ឆ្នាំ​​ក៏​មាន​គំនិត​បែប​នេះ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ ​ក្នុង​ចំណោម​អ្នក​ស្ទង់មតិ​៦៥.៧​%​នៅ​តែ​គិត​ថា ការ​លេង​តាម​បែប​ម៉ាស៊ីន​បច្ចេកវិទ្យា​​មិន​មែន​ជា​ទម្រង់​កីឡា​ឡើយ។ ជាង​៣០​%​​មាន​អារម្មណ៍​ថា​ esports មិន​រួម​ចំណែក​ច្រើន​ដល់​កាយ​សម្បទា​ឡើយ​ ហើយ​តិច​តូច​គិត​ថា​ មិន​ល្អ​ដល់​ការ​សិក្សា។

ប្រទេស​ជប៉ុន​​ក៏​មាន​សកម្មភាព​ប្រកួត​កីឡា​អេឡិចត្រូនិក​ច្រើន​​ដែរ​។ ជា​ពិសេស​​​នៅ​ខែ​តុលា​ ខាង​មុខ​នេះ​​កីឡា​ប្រភេទ​នេះ​ក៏​នឹង​លេច​មុខ​ក្នុង​មហោ​ស្រព​​កីឡា​ថ្នាក់​ជាតិ​ដែល​គ្រោង​រៀប​ចំ​នៅ​ Ibaraki ទី​ក្រុង​តូក្យូ។

ការ​ស្ទង់​មតិ​នេះ​​​ចង់​បង្ហាញ​ថា តើ​កីឡា​នេះ​អាច​ក្លាយ​​ជា​​កីឡា​មួយ​​ដែល​ដាក់​ឲ្យ​ប្រកួត​ផ្លូវ​ការ​​ក្នុង​ព្រឹត្តិការណ៍​​អូឡាំពិក​២០២០​នៅ​ប្រទេស​ជប៉ុន​ទេ?

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់