• 2019-05-24 01:11:51
  • ព័ត៌មាន

ស្ថិតិ​បង្ហាញ​ថា​អ្នក​គាំទ្រ​ Real ត្រឹម​៩%​ប៉ុណ្ណោះ​ចង់​ឃើញ​ Bale នៅ​បន្ត​

  • 2019-05-24 01:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale បាន​ជួប​យុគ​ខ្មៅ​ងងឹត​មិន​ធ្លាប់​មាន​​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​ ក្រោយ​បាត់បង់​សេចក្ដី​ទុកចិត្ត​ពី​អ្នក​ចាត់​ការ​ Zinedine Zidane រហូត​អស់​កៅអី​ជម្រើស​ដំបូង​ និង​អាច​ចាកចេញ​​ផង​ដែរ​មុន​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។​​

កីឡាករ​វ័យ​​២៩​ឆ្នាំ​បាន​សាង​កេរ្តិ៍ឈ្មោះ​​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ Real Madrid ពិសេស​គឺ​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​តែ​ឯង​យក​ឈ្នះ​ Liverpool ៣-១ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League រដូវ​កាល​មុន​។​ ទោះ​យ៉ាង​នេះ​ក្ដី​ទំនាក់ទំនង​មិន​ល្អ​​ជាមួយ​លោក​ Zidane កំពុង​ប៉ះពាល់​ដល់​ការ​លេង​បាល់​របស់​គេ​នៅ Bernabeu។​

បញ្ហា​កាន់​តែ​ធ្ងន់​.ក​ជាង​នេះ​​ សូម្បី​តែ​អ្នក​គាំទ្រ​ Real ផ្ទាល់​ ក៏​មិន​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វែល​រូប​នេះ​នៅ​លេង​ឲ្យ​ពួកគេ​បន្ត​ទៀត​ដែរ​។​ យោង​តាម​ស្ថិតិ​បោះឆ្នោត​ ​ធ្វើ​ឡើង​ដោយ​ AS ក្នុង​ចំណោម​អ្នក​គាំទ្រ​៥​លាន​ជុំវិញ​ពិភពលោក​ មាន​តែ​៩%​ប៉ុណ្ណោះ​ដែល​ចង់​ឲ្យ​ Zidane ទុក​ Bale ក្រៅ​ពី​នោះ​៩១%​ទៀត​ចង់​ឲ្យ​គេ​ចាកចេញ៕

ប្រភព៖ AS English ប្រែសម្រួល៖ រ័ត្ន

មតិយោបល់