• 2019-05-23 03:36:12
  • បាល់ទាត់

Beckham ទៅ​លើក​ទឹក​ចិត្ត​ Spurs ដើម្បី​​ឲ្យ​ឈ្នះ Liverpool វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2019-05-23 03:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham បាន​​ទៅ​ជួប​ក្រុម​កីឡាករ​របស់ Spurs ដើម្បី​និយាយ​លើក​ទឹក​ចិត្ត សង្ឃឹម​ថា​ពួក​គេ​​អាច​បញ្ឈប់​ Liverpool មិន​ឲ្យ​ឈ្នះ Champions League ជា​លើក​ទី​៦។

វីរបុរស​របស់ Manchester United បាន​​​បង្ហាញ​ខ្លួន​យ៉ាង​​ភ្ញាក់ផ្អើល​នៅ​ទីតាំង​ហ្វឹកហាត់​របស់ Spurs កាល​ពី​​ថ្ងៃ​ពុធ មុន​ពេល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UCL។ Spurs នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​របស់​លោក Jurgen Klopp នៅ​ថ្ងៃ​ទី ១ ខែ មិថុនា ដើម្បី​ស្វែង​រក​ឈ្នះ​ពាន​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

​​Beckham មាន​វត្តមាន​ អំឡុង​ពេល​ Spurs ក្នុង​ហ្វឹកហាត់ នៅ​ឯទីតាំង Tottenham's Enfield HQ មុន​ពេល​បង្ហោះ​រូប​ជាមួយ​លោក Pochettino និង​តារា​របស់​ក្រុម​មួយ​ចំនួន។ ​Beckham បាន​​បង្ហោះ​រូប​ជាមួយ​លោក Pochettino និង​សរសេរ​ភ្ជាប់​ថា៖ "រីករាយ​ណាស់​បាន​ចំណាយ​ពេល​ពេល​ព្រឹក​ជាមួយ Mauricio។ អរគុណ​សម្រាប់​​ការ​ស្វាគមន៍​ខ្ញុំ"៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់