- 2019-05-23 01:41:00
- បាល់ទាត់
Man Utd នឹងតែងតាំងម្នាក់នេះជាដៃទី១ បើ De Gea ចេញទៅ PSG មែន
- 2019-05-23 01:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd នឹងតែងតាំងម្នាក់នេះជាដៃទី១ បើ De Gea ចេញទៅ PSG មែន
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United នឹងតែងតាំង Romero ជាដៃទី១របស់ខ្លួន ប្រសិនបើអ្នកចាំទី David de Gea ចាកចេញពីក្រុមមែននោះ។
អ្នកចាំទី De Gea មិនព្រមបន្ដកុងត្រាថ្មីជាមួយក្រុម Man Utd ឡើយ ខណៈដែលកុងត្រារបស់គេនៅសល់ត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ។ ការធ្វើដូច្នេះ គឺអាចដឹងបានថាកីឡាករអេស្ប៉ាញម្នាក់នេះចង់ចេញពី Old Trafford ហើយ ដើម្បីស្វែងរកក្លឹបថ្មីលេង។ PSG ជាក្រុមទី១ដែលចង់បានអ្នកចាំទីនេះ ដោយបានផ្ដល់តម្លៃខ្លួន៦០លានផោន អមជាមួយប្រាក់ឈ្នួល៣៥០ ០០០ផោនក្នុង១សប្ដាហ៍ទៀត។
ប្រសិនបើ De Gea ចេញមែន ក្រុម Man Utd អាចនឹងមិនទិញអ្នកចាំទីថ្មីឡើយ ដោយអាចនឹងតំឡើង Romero កីឡាករអាហ្សង់ទីន ឱ្យក្លាយជាដៃទី១តែម្ដង។ Romero ក៏ជាអ្នកចាំទីល្អម្នាក់ដែរ ប៉ុន្តែគេមិនសូវបានចូលលេងឡើយ ដោយសារតែ De Gea ជាដៃទី១របស់ក្រុមបិសាចក្រហម៕