- 2019-05-22 03:22:00
- កីឡាផ្សេងៗ
NOCC អំពាវនាវមហាជនទាំងជាតិ អន្តរជាតិ ចូលរួមរត់ប្រណាំងដើម្បីសាមគ្គីភាព ប្រមូលថវិកាជួយសង្គម
- 2019-05-22 03:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC អំពាវនាវមហាជនទាំងជាតិ អន្តរជាតិ ចូលរួមរត់ប្រណាំងដើម្បីសាមគ្គីភាព ប្រមូលថវិកាជួយសង្គម
ចន្លោះមិនឃើញ
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពាវនាវដល់មហាជន ដែលស្រឡាញ់ចូលចិត្តការរត់លេងកម្សាន្ត សូមកុំភ្លេចទៅចុះឈ្មោះចូលរួមកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៩ មុខព្រះបរមរាជវាំងចាប់ពីពេលនេះតទៅ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា កម្មវិធីពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៩នេះ គឺធ្វើឡើងមុខព្រះបរមរាជវាំង នាថ្ងៃទី១៦ មិថុនា ក្នុងគោលបំណងដើម្បីអបអរពិធីបុណ្យចំរើនព្រះជន្មសម្ដេចម៉ែ។ ថវិកាដែលប្រមូលបានពីកម្មវិធីមួយនេះ នឹងយកទៅធ្វើកិច្ចការមនុស្សធម៌ ដូចជាផ្ដល់ទៅមន្ទីរពេទ្យគន្ធបុប្ផាជាដើម។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា ក្រៅតែពីការរត់ប្រណាំងដើម្បីមនុស្សធម៌ហើយនោះ ការរត់ប្រណាំងនេះគឺដើម្បីសាមគ្គីភាព មិត្តភាព សុខភាព និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ផងដែរ ដូច្នេះសូមមហាជនចូលរួមឲ្យបានច្រើន។
សម្រាប់បងប្អូនដែលចង់ចុះឈ្មោះចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងលើកទី៩នៅរាជធានីភ្នំពេញនេះ អាចទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាប់ពហុកីឡដ្ឋានជាតិ នៅទីស្នាក់ការ Cambodia Events Organizer ឬតាម Online ក៏បានដែរ។ មុន២សប្ដាហ៍នៃការប្រកួត មហាជនអាចទៅចុះឈ្មោះនៅមុខព្រះបរមរាជវាំងផ្ទាល់ក៏បាន។ ចំពោះវិញ្ញាសានៃកម្មវិធីនេះគឺមាន៣ប្រភេទ ទី១ ចម្ងាយ៣គីឡូម៉ែត្រ ទី២ ចម្ងាយ១០គីឡូម៉ែត្រ និងទី៣ ចម្ងាយទី២១គីឡូម៉ែត្រ៕