• 2019-05-22 02:42:12
  • បាល់ទាត់

ជំងឺជាន់ជំងឺ! ប្រពន្ធ Casillas បាន​ប្រកាស​ខ្លួន​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ

  • 2019-05-22 02:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

ប្រពន្ធ​របស់​អ្នក​ចាំ​ទី Iker Casillas បាន​ទម្លាយ​ឲ្យ​ដឹង នាង​កំពុង​តែ​ប្រយុទ្ធប្រឆាំង​នឹង​​ជំងឺ​មហារីក​ក្រពេញ​អូវែ ​៣​សប្ដាហ៍​​បន្ទាប់​ពី​អ្នក​​ចាំ​ទី​របស់​ Porto ​មាន​បញ្ហា​​ជំងឺ​គាំងបេះដូង។

នាង Sara Carbonero បាន​ប្រកាស​ដំណឹង​នេះ​នៅ​ថ្ងៃ​នេះ​ ដោយ​សរសេរ​រ៉ាយរ៉ាប់​​រឿងរ៉ាវ​លើ​បណ្ដាញ​សង្គម។ Sara​បាន​និយាយ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ អំឡុង​ពេល​​ពិនិត្យ​ជំងឺ​ ​គ្រូពេទ្យ​ប្រាប់​ថា មាន​​កើត​ដុំ​មហារីក​អូវែ ហើយ​ត្រូវ​វះកាត់។ ប៉ុន្តែ​អ្វី​ៗ​មិន​អី​ទេ ដោយ​សារ​តែ​នាង​បាន​ពិនិត្យ​ឃើញ​ទាន់​ពេល និង​​ត្រូវ​ប្រឆាំង​ជាមួយ​វា​ជា​ច្រើន​ខែ​ទៅ​មុខ។

នេះ​គឺ​ទុក្ខជាន់ទុក្ខ​សម្រាប់​គូ​ស្នេហ៍​ទាំង​ពីរ Casillas បាន​ដួល​សន្លប់​លើ​ទីលាន​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ Porto ដោយ​សារ​ជំងឺ​គាំងបេះដង។ តាម​សម្ដី​របស់​គ្រូ​ពេទ្យ​ជំនាញ​គេ​មិន​អាច​លេង​បាល់​បាន​ទៀត​ទេ បន្ទាប់​ពី​ព្យាបាល​រួច។ Sara និង Casillas មាន​ចំណង​ដៃ​កូន​ពីរ​នាក់​ ហើយ​អតីត​អ្នក​ចាំទី​របស់ Real Madrid រូប​នេះ​ទើប​តែ​ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​៣៨​ឆ្នាំ​កាល​ពី​២​ថ្ងៃ​មុន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់