• 2019-05-22 02:00:15
  • បាល់ទាត់

Messi មាន​ឈ្មោះ​លេង​ឲ្យ​អាហ្សង់ទីន​នៅ Copa America តែ​បាត់​កីឡាករ​ Inter ម្នាក់

  • 2019-05-22 02:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​អាហ្សង់ទីន​ដើម្បី​ត្រៀម​លេង​ពាន Copa America ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​របស់ Inter Milan គឺ Mauro Icardi មិនមាន​ឈ្មោះ​ទេ។

ជម្រើសជាតិ​អាហ្សង់ទីន​បាន​ប្រកាស​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់​ សម្រាប់​ពាន​រង្វាន់​ខាង​លើ​កាល​ពី​ម្សិលមិញ ក្នុង​នោះ​គេ​ក៏​ឃើញ​ឈ្មោះ​កីឡាករ​មក​ពី Premier League ដូចជា  Sergio Aguero, Juan Foyth, Nicolas Otamendi និង Roberto Pereyra។

Messi នឹង​​ព្យាយាម​​ធ្វើ​ឲ្យ​បាន​ល្អ​ឡើង​វិញ​ក្នុង​ពាន​រង្វាន់ Copa America បន្ទាប់​ពី​ខកខាន​ទាត់​ប៉េណាល់ទី​មិន​ចូល​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ធ្វើ​ឲ្យ​អាហ្សង់ទីន​ចាញ់​ឈីលី​កាល​ពី​ឆ្នាំ​២០១៦​។ កីឡាករ​វ័យ​៣១​ឆ្នាំ​ដែល​មិន​ធ្លាប់​ឈ្នះ​ពាន​ជាមួយ​ជម្រើសជាតិ បាន​ប្រកាស​ចូល​និវត្តន៍ ក្រោយ​បរាជ័យ​នេះ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​មក ដោយ​សារ​មាន​ការ​លួងលោម​ច្រើន​ពី​សំណាក់​ប្រជាជន​និង​ក្រុម​មន្ត្រី​ផ្សេង​ៗ Messi ក៏​បាន​ចូល​ជម្រើសជាតិ​វិញ។

អ្នក​ចាំ​ទី: Esteban Andrada (Boca Juniors), Franco Armani (River Plate), Agustin Marchesin (Club America)

ខ្សែការពារ: Nicolas Otamendi (Manchester City), Juan Foyth (Tottenham Hotspur), Nicolas Tagliafico (Ajax), Ramiro Funes Mori (Villarreal), Marcos Acuna (Sporting Lisbon), Renzo Saravia (Racing), German Pezzella (Fiorentina), Milton Casco (River Plate)

ខ្សែបម្រើ: Angel Di Maria (PSG), Roberto Pereyra (Watford), Giovani Lo Celso (Real Betis), Leandro Paredes (PSG), Rodrigo De Paul (Udinese), Exequiel Palacios (River Plate), Guido Rodriguez (Club America)

ខ្សែ​ប្រយុទ្ធ: Lionel Messi (FC Barcelona), Sergio Aguero (Manchester City), Paulo Dybala (Juventus), Lautaro Martinez (Inter Milan), Matias Suarez (River Plate);

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់