• 2019-05-21 11:19:03
  • បាល់ទាត់

Mkhitaryan អត់​របួស​ទេ​ តែ​ក៏​មិន​មាន​វត្តមាន​ក្នុង​ Final នៃ UEL ដែរ

  • 2019-05-21 11:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អម្បាញ់មិញ​នេះ Arsenal បាន​ប្រកាស​ថា​ ខ្សែ​បម្រើ​សញ្ជាតិ​អាមិននៀ​របស់​ខ្លួន​កីឡាករ Henrikh Mkhitaryan នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាគូ ប្រទេស​អាហ្សេបៃហ្សង់​ ដើម្បី​ជួយ​ក្រុម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Europa League ទេ ក្រោម​ហេតុផល​សុវត្ថិភាព​របស់​កីឡាករ​។

ក្លឹប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ ក្លឹប​បាន​រិះរក​គ្រប់​មធ្យោបាយ​អស់​ហើយ​ ដើម្បី​ធានា​សុវត្ថិភាព​របស់ Mkhitaryan ប៉ុន្តែ​ក្រោយ​ពី​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​របស់​គេ ក្លឹប​បាន​យល់ព្រម​ថា​ Mkhitaryan នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាគូ​ទេ។

ក្លឹប​មាន​ការ​សោកស្ដាយ​ចំពោះ​អវត្តមាន​នេះ ហើយ​ក៏​បាន​សរសេរ​ទៅ​កាន់​សហភាព​នៃ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប​ (UEFA) ដោយ​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​អំពី​ស្ថានភាព​នេះ។

ប្រទេស​អាហ្សេបៃហ្សង់ និង​ប្រទេស​អាមិននៀ (Armenia) កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​មុខ​នឹង​គ្នា​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ទឹកដី​រ៉ាំរ៉ៃ។ ប្រទេស​អាហ្សេបៃហ្សង់​ហាម​ប្រាម​ ប្រជាពលរដ្ឋ​អាមិននៀ​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​របស់​គេ។

យ៉ាងណាក៏ដោយ ប្រទេស​អាហ្សេបៃហ្សង់​បាន​ផ្ដល់​ទិដ្ឋាការ (Visa) ឲ្យ​អត្តពលិក​អាមិននៀ​ដែរ ប៉ុន្តែ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ទើប​កីឡាករ​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​លេង​ប្រកួត​ក្នុង​ទឹកដី​អាហ្សេបៃហ្សង់៕

អាន​បន្ត​៖

ប្រភព៖ arsenal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់