• 2019-05-21 03:23:55
  • បាល់ទាត់

លេច​រឿង Man Utd ត្រៀម​ចាយ​១០៥​លាន​ផោន​ទិញ​ផ្ដាច់​ Joao Felix ពី Benfica

  • 2019-05-21 03:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ត្រៀម​ទឹក​ប្រាក់​១០៥​លាន​ផោន​ចង់ទិញ​ផ្ដាច់​កុងត្រា​​របស់​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង​ Joao Felix ពី​ក្លឹប​របស់​ព័រទុយហ្គាល់ Benfica។

ផ្អែក​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ព័រទុយហ្គាល់ United ត្រៀម​ចំណាយ​ទឹក​ប្រាក់​ដ៏​ច្រើន ដើម្បី​ប្រជែង​យក​កីឡាករ​វ័យ​១៩​ឆ្នាំ​សញ្ជាតិ​ព័រទុយហ្គាល់។ Joao Felix រក​បាន​២០​គ្រាប់​ និង​បញ្ជូន​ឲ្យ​គេ​ទាត់​ចូល​១១​គ្រាប់​​នៅ​រដូវ​កាល​ដំបូង​ជាមួយ Benfica។

Felix ទទួល​​បាន​ការ​សរសើរ​ច្រើន​ពី​បណ្ដា​ក្លឹប​នៅ​តំបន់​អឺរ៉ុប បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ព័រទុយហ្គាល់។ គេ​ក៏​ត្រូវ​បាន​ទាក់ទង​ពី​ក្លឹប​ Manchester City ដើម្បី​ចង់​យក​មក​ជំនួស ប្រសិន​បើ Leroy Sane ចាកចេញ​ទៅ Bayern Munich។ Real Madrid ក៏​ចង់​បាន​យុវជន​រូប​នេះ​ដែរ តាំង​ពី​ខែ​មេសា ខណៈ​ព័ត៌មាន​នៅ​ព័រទុយហ្គាល់​​នៅ​សប្ដាហ៍​កន្លង​ទៅ​ចុះ​ថា Atletico Madrid បាន​បញ្ជូន​ក្រុម​ការងារ​ឲ្យ​ទៅ​មើល Felix៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់