- 2019-05-21 02:50:20
- បាល់ទះ
បាល់ទះខ្មែរបើកឆាកម្សិលមិញស៊ីថៃ ៣-០
- 2019-05-21 02:50:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះខ្មែរបើកឆាកម្សិលមិញស៊ីថៃ ៣-០
ចន្លោះមិនឃើញ
ក្រុមបាល់ទះវិសាខាខ្មែរ បើកឆាកប្រកួតមិត្តភាពអន្តរជាតិម្សិលមិញនៅឯប្រទេសថៃ ឈ្នះក្រុមវិសាខាថៃ ៣-០ នៅឯទីលានសកលវិទ្យាល័យ Randsit University នាជំនួបបើកឆាកដំបូងនេះ។
តាមការឲ្យដឹងពីគ្រូបង្វឹករបស់ក្រុមវិសាខា ថាម្សិលមិញនេះក្រុមរបស់លោកបានយកឈ្នះ៣សិតជាប់ៗគ្នាតែម្ដង ពោលដោយលទ្ធផល ២៥-២២ ២៥-១៥ ២៥-១៧។ បើនិយាយពីការលេងម្សិលមិញនេះដែរ គ្រូបង្វឹកខាងលើប្រាប់ទៀតថា មើលឃើញមានការខ្វះខាតបន្តិចបន្តួចដែរ ហើយពួកលោកក៏បានថតវីដេអូប្រកួតដើម្បីចាក់បង្ហាញកូនសិស្សមើលឡើងវិញស្រួលប្រាប់កែតម្រូវផងដែរ។
យ៉ាងណាក៏ដោយ លោកថាកីឡាករពិតជាមានភាពរីកចម្រើនមែនទាំងបច្ចេកទេសក៏ដូចជាកម្លាំងជាដើម ហើយនេះជាការប្រកួតដំបូងសម្រាប់ក្រុមនោះទេ ដូច្នេះនៅមិនទាន់ដឹងច្បាស់ពីចំណុចខ្សោយ ឬខ្លាំងឲ្យប្រាកដនោះឡើយ ចាំមើលប្រកួតបន្តបន្ទាប់ទៀត។
រំលឹកដែរថា ក្រុមបាល់ទះវិសាខាខ្មែរ ឥលូវនេះកំពុងនៅប្រទេសថៃដើម្បីចូលរួមប្រកួតមិត្តភាពអន្តរជាតិផ្លាស់ប្ដូរបទពិសោធចំនួន៥ប្រកួត ជាមួយក្រុមបាល់ទះលីគកំពូលរបស់ថៃ និងជាមួយក្រុមជម្រើសជាតិថៃ U-20 ផងដែរ។ នារសៀលម៉ោង៤ល្ងាចនេះក្រុមកម្ពុជាខាងនឹងត្រូវប្រកួតជាមួយក្រុមថ្មីមួយទៀត៕