• 2019-05-21 01:53:00
  • បាល់ទាត់

Ronaldo ប្រាប់ Jose Mourinho ឲ្យ​មក​ធ្វើ​ការ​​​នៅ​ Juventus មក​បាន​ជុំ​គ្នា

  • 2019-05-21 01:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​លើក​ឡើង​ថា លោក Jose Mourinho គួរ​តែ​ពិចារណា​មក​ដឹក​នាំ​នៅ Juventus សម្រាប់​តំណែង​អ្នក​ចាត់​ការ ជំនួស​កន្លែង​លោក Massimiliano Allegri ដែល​នឹង​ចុះចេញ​ឆាប់​ៗ​នេះ។

Massimiliano Allegri បាន​សម្រេច​ចិត្ត​ចេញ​ពី​ក្លឹប​រហស្សនាម​សេះបង្កង់​ បន្ទាប់​ពី​ឈ្នះ​ពាន​៥ ហើយ​ពេល​នេះ Juventus កំពុង​តែ​ប្រមាញ់​រក​អ្នក​ចាត់​ការ​ថ្មី។ បើ​តាម​សារព័ត៌មាន​អ៊ីតាលី Ronaldo បាន​ណែនាំ Mourinho មក​ជំនួស​កន្លែង Allegri។

Mourinho ទំនេរ​​គ្មាន​ការងារ​ធ្វើ ចាប់​តាំង​ពី​ Manchester United បណ្ដេញ​ចេញ​កាល​ពី​ខែ ធ្នូ​កន្លង​ទៅ។ ប៉ុន្តែ​លោក​មាន​កំណត់ត្រា​ល្អ​នៅ​អ៊ីតាលី​ ធ្លាប់​ជួយ Inter Milan ឈ្នះ​ពាន​៣​ក្នុងមួយ​រដូវ​កាល​កាល​ពី​ឆ្នាំ​២០១០។ Allegri និង Juventus បាន​អបអរ​ការ​ឈ្នះ​ពាន Serie A ៨​រដូវ​​កាល​ជាប់​គ្នាកាល​ពី​ថ្ងៃ​អាទិត្យ៕

​ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់