• 2019-05-21 00:16:18
  • បាល់ទាត់

Man Utd, Spurs, Wolves... តើ​ក្លឹប​ណា​ Bale អាច​ទៅ?​

  • 2019-05-21 00:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់​ Gareth Bale ជាមួយ​ Real Madrid បាន​ធ្លាក់​ដល់​ចំណុច​សូន្យ​ហើយ​នៅ​ពេល​នេះ​ក្រោយ​ពេល​លោក​ Zinedine Zidane មិន​ដាក់​ឲ្យ​រូប​គេ​លេង​សូម្បី​ប្រកួត​ La Liga ចុង​ក្រោយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

​Zidane ដែល​មក​ដឹកនាំ​ Real ជា​លើក​ទី​ពីរ​បាន​ជួយ​ក្រុម​ឈរ​លេខ​៣​ក្នុង​តារាង​ ចាញ់​ Barcelona ជា​ជើង​ឯក​ចំនួន​១៩​ពិន្ទុ។​ យ៉ាង​ណា​ការ​មក​វិញ​លើក​នេះ​បុរស​សញ្ជាតិ​បារាំង​គ្រោង​រុះរើ​កីឡាករ​សំខាន់​មួយ​ចំនួន​ចេញ​ពិសេស​គឺ​ Bale តែ​ម្ដង។​ លោក​បាន​និយាយ​ត្រង់​ៗ​ក្រោយ​ចាញ់​ Real Betis ថា​៖ "មិន​ដឹង​​ Bale អាច​នៅ​ Real បាន​ទៀត​ឬ​ក៏​អត់​ទេ"។​​

ក្ដី​បារម្ភ​មួយ​ទៀត​របស់​ Zidane គឺ​មិន​ដឹង​ថា​ក្លឹប​ណា​អាច​យក​ Bale ទៅ​ឲ្យ​ពិត​ប្រាកដ​ព្រោះ​រូប​គេ​មាន​អាយុ​២៩​ឆ្នាំ​ និង​តម្លៃ​ជាង​៥០​លាន​ផោន។ Man Utd និង​ Spurs ធ្លាប់​មាន​ការ​ចាប់​អារម្មណ៍​លើ​តារា​ឆ្នើម​សញ្ជាតិ​វែល​ប៉ុន្តែ​ Ole Gunnar Solskjaer ទំនង​មិន​ចាយ​លុយ​ច្រើន​បែប​នេះ​លើ​កីឡាករ​កំពុង​ធ្លាក់​ទម្រង់​លេង​ដូច​ Bale ទេ ហើយ​ Pochettino ក៏​មិន​មែន​ជា​គ្រូ​បង្វឹក​ចូលចិត្ត​ចាយ​លុយ​ដូចគ្នា។​

Paris Saint Germain ក៏​ចាប់​អារម្មណ៍​ដែរ​ប៉ុន្តែ​ក្លឹប​នេះ​ត្រូវ​លក់​កីឡាករ​ណា​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ចេញ​បើ​ចង់​បាន​ Bale ដើម្បី​គេច​ពី​បម្រាម​ និង​ការ​ពិន័យ​រឿង​ចាយ​លុយ​លើស​ចំណូល។​ ដោយ​ឡែក​ Wolves ដែល​មាន​កៅអី Europa League រដូវ​កាល​ក្រោយ​កំពុង​សម្លឹង​ដូចគ្នា​ប៉ុន្តែ​សាមី​ខ្លួន​ប្រហែល​មិន​ចាប់​អារម្មណ៍​លើ​ក្លឹប​មធ្យម​បែប​នេះ​ទេ៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់