• 2019-05-20 01:58:13
  • ប្រដាល់

ប្រវត្តិ​សាស្ត្រ​ ​កីឡាករ​មិនដែល​ចាញ់កម្ពុជា ​ឈ្នះ​ខ្សែ​ក្រវ៉ាត់ WBA Asia ​នៅ​ទឹក​ដី​វៀតណាម​

  • 2019-05-20 01:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​កីឡាករ​​ប្រដាល់​សកល​កម្ពុជា​មួយ​រូប ​ឈ្មោះ អេ​រីក​​ ប៉ែន​​ ភារុន ​ទទួល​បាន​ខ្សែ​ក្រវ៉ាត់ WBA Asia ​ក្រោយ​ពី​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​ត្រឹម​ទឹក​១​ប៉ុណ្ណោះ។

នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ​ក្នុង​ប្រទេស​វៀតណាម ​ប្រភេទ​ទម្ងន់​ជិត​​ ១០០​គីឡូក្រាម​​ (+200lbs)។ ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ត្រឹម​១០​ទឹក​ប៉ុណ្ណោះ ​ហើយ​កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ដោយ​អាច​ផ្ដួល​ដៃ​គូ​ត្រឹម​ទឹក​១​ប៉ុណ្ណោះ ដើម្បី​បាន​ខ្សែ​ក្រវាត់​ខាង​លើ​នេះ។

និយាយ​ពី​ អេ​រីក​​ ប៉ែន​​ ភារុន ​នេះ​ប្រហែល​ជា​បង​ប្អូន​មួយ​ចំនួន​មិន​សូវ​ស្គាល់​ឡើយ ព្រោះ​រូបគេ​ជា​ខ្មែរ​អាមេរិក។ ឪពុក​ម្ដាយ ​សុទ្ធ​តែ​ជា​ជនជាតិ​ខ្មែរ ​ដើម​កំណើត​នៅ​ខេត្ត​កំពត។ អាច​និយាយ​បាន​ថា អេរីក ​ជា​ទេពកោសល្យ​ខាង​ប្រដាល់​សកល​នេះ​ក៏​ថា​បាន ព្រោះ​រូបគេ​ទើប​តែ​ហាត់​និង​ក្លាយ​ជា​កីឡាករ​អាជីព​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ប៉ុណ្ណោះ។ តែ​ត្បិត​ទើប​ក្លាយ​ជា​កីឡាករ​អាជីព​មែន ប៉ុន្តែ​ការ​ប្រកួត​របស់​គេ​វិញ​ក្នុង​កម្រិត​អាជីព​៣​ដង​នេះ តែង​ផ្ដួល​ដៃ​គូ​សន្លប់​រហូត៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់