- 2019-05-19 12:54:15
- បាល់ទាត់
ចុងម៉ោង ឃួន ឡាប៊ូរ៉ាវី តែតឲ្យបឹងកេតតាមស្មើព្រះខ័នរាជស្វាយរៀង ២-២
- 2019-05-19 12:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងម៉ោង ឃួន ឡាប៊ូរ៉ាវី តែតឲ្យបឹងកេតតាមស្មើព្រះខ័នរាជស្វាយរៀង ២-២
ចន្លោះមិនឃើញ
ក្រុមព្រះខ័នរាជស្វាយរៀងនៅតែរក្សាកំណត់ត្រាមិនចាញ់របស់ខ្លួន បន្ទាប់ពីស្មើបឹងកេតដោយលទ្ធផល ២-២ នៅសប្តាហ៍ទី៨ នៃលីគកម្ពុជា២០១៩។
ការប្រកួតនៅវគ្គទី១ ក្រុមទាំងពីរបានវាយសម្រុក និងស៊ុតគ្នាទៅវិញទៅមក ជាពិសេសម្ចាស់ផ្ទះស្វាយរៀងបានកៀបសង្កត់ខ្លាំង ប៉ុន្តែគ្មានសំណាងទម្លាយសំណាញ់ទីរបស់បឹងកេតបានឡើយ ដោយសារអ្នកចាំទីជួយសង្គ្រោះបានច្រើន។ នៅចុងម៉ោងទើបបឹងកេតលេងក្បាច់ការពារវាយបកលឿនដោយខ្សែប្រយុទ្ធ Luiz Eduardo ស៊ុតនាំមុខ ១-០។
នៅវគ្គទី២ ប្រើពេលតែ៧នាទីប៉ុណ្ណោះ ម្ចាស់ផ្ទះស្វាយរៀងបានតាមស្មើវិញ ១-១ បន្ទាប់ពីខ្សែប្រយុទ្ធ Privat ស៊ុតចូលទីយ៉ាងស្អាតនៅនាទី៥២។ រឹតតែពិសេសទៀតនោះ ស្វាយរៀងក្រោយពេលតាមស្មើ ហើយបានបន្តនាំមុខ ២-១ តាមការរកគ្រាប់បាល់បានដោយកីឡាករ Charlie Machell ដែល ប្រាក់ មុន្នីឧត្តម ជាអ្នកលើកបាល់ចូល។ នាទីទី៨១ សមាជិកព្រះខ័នរាជស្វាយរៀងម្នាក់ទទួលបានលឿងទីពីរចេញពីលាន។ ១០នាទីចុងក្រោយ បឹងកេតបានវាយសមម្រុក ហើយកីឡាករចាស់វស្សា ឃួន ឡាប៊ូរ៉ាវី តែតចូលតាមស្មើ ២-២ នៅនាទីទី៨៨។
គិតត្រឹមសប្តាហ៍ទី៨នេះ ព្រះខ័នរាជស្វាយរៀងមិនទាន់ពាក្យចាញ់សោះគឺឈ្នះ៦ប្រកួត និងស្មើ២ប្រកួត៕
លទ្ធផលសប្តាហ៍ទី៨