- 2019-05-19 08:10:00
- បាល់ទាត់
ស៊ុតថែម២គ្រាប់ Mbappe កាន់តែមានភាគរយខ្ពស់ប្រជែងយកស្បែកជើងមាសពី Messi
- 2019-05-19 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុតថែម២គ្រាប់ Mbappe កាន់តែមានភាគរយខ្ពស់ប្រជែងយកស្បែកជើងមាសពី Messi
ចន្លោះមិនឃើញ
Paris Saint-Germain បានផ្តួល Dijon ក្នុងលទ្ធផល ៤-០ ក្នុងក្របខ័ណ្ឌ Ligue ១ កាលពីរាត្រីថ្ងៃសៅរ៍ ក្នុងនោះ Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯង ធ្វើឲ្យភាគរយក្នុងការប្រជែងយកស្បែកជើងមាសពី Messi កាន់តែមានសង្ឃឹម។
Messi ជាបេក្ខភាពទី១ក្នុងការប្រជែងស្បែកជើងមាសរបស់ទ្វីបអឺរ៉ុប ។ គិតមកទល់ពេលនេះ ម្ចាស់ស្បែកជើងមាស៥សម័យកាលរបស់ UEFA រកបាន៣៤គ្រាប់ ហើយនឹងត្រូវប្រកួតបិទរដូវកាលទល់នឹង Eibar នៅរាត្រីនេះ។
សរុបមកទាំង PSG និង Barcelona ឈានដល់ប្រកួតទី៣៧ដូចគ្នា ខណៈដែល Messi ស៊ុតបាន ៣៤ គ្រាប់ ហើយក្រោយ Mbappe ស៊ុតបន្ថែម២គ្រាប់យប់មិញ ធ្វើឲ្យកីឡាករវ័យ ២០ឆ្នាំ រកបាន៣២គ្រាប់ កាន់តែប្រកៀកប្រកិតនឹង Messi។
ក្នុងការប្រកួតរបស់ PSG យប់មិញ គេសង្កេតឃើញថា ២គ្រាប់ដំបូងរកបានដោយ Di Maria និង Cavani ធ្វើឲ្យ Mbappe ហាក់មិនសូវសប្បាយចិត្តសោះ ព្រោះមិនពេញចិត្តនឹងក្រុមដែលមិនព្រមផ្តល់ឱកាសឲ្យខ្លួនស៊ុតបន្ថែមគ្រាប់។
ការប្រកួតនៅរាត្រីនេះ Messi ត្រូវតែប្រឹងរកគ្រាប់បាល់បន្ថែមទៀតឲ្យបានច្រើន បើមិនដូច្នោះទេឱកាសស្បែកជើងមាសនឹងរបូតឲ្យ Mbappe ដែលនឹងនៅសល់១ប្រកួតទៀតនៅចុងសប្តាហ៍ក្រោយ ខណៈការប្រកួតចុងក្រោយរបស់ Barca គឺត្រូវអស់ត្រឹមយប់នេះហើយ។
ពានរង្វាន់ស្បែកជើងមាសរបស់ UEFA ផ្តល់ឲ្យកីឡាករដែលស៊ុតបានច្រើនគ្រាប់បំផុតសម្រាប់លីគកំពូលនៅអឺរ៉ុប ហើយ Messi កំពុងស្បែករកឱកាសគ្រងស្បែកជើងមាសជាលើកទី៦។
Messi ជាកីឡាករម្នាក់គត់ធ្លាប់ឈ្នះស្បែកជើងមាសទ្វីបអឺរ៉ុប៥ដងច្រើនជាងកីឡាករណាៗទាំងអស់ចាប់ពីការបង្កើតរង្វាន់នេះឡើងដំបូងតាំងពីឆ្នាំ ១៩៦៨មក៕