• 2019-05-18 02:49:57
  • ព័ត៌មាន

Man Utd ឈ្នះ​ក្រុម​១៩​ផ្សេង​ទៀត​លើក​ពាន​ "អ្នក​ថែ​ស្មៅ​ល្អ​ជាង​គេ​"

  • 2019-05-18 02:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United មិន​បាន​បញ្ចប់​រដូវ​កាល​ដោយ​បាតដៃ​ទទេ​នោះ​ឡើយ​ បន្ទាប់​ពី​ពួកគេ​បាន​ឈ្នះ​ពាន​ ក្រុម​ដែល​ថែ​ស្មៅ​ល្អ​ជាង​គេ​ប្រចាំ​រដូវ​កាល​ឬ​ Premier League Grounds Team of the Season។

កីឡដ្ឋាន​ដ៏​ល្បាញ​ល្បី​ចំណុះ​ជិត​៨​ម៉ឺន​នាក់​ត្រូវ​បាន​បោះ​ឆ្នោត​ទីលាន​ដែល​មាន​ការ​ថែ​ទាំ​ស្មៅ​បាន​ល្អ​ជាង​គេ​ប្រចាំ​រដូវ​កាល​ ២០១៨-១៩ ដោយ​បាន​យក​ឈ្នះ​កីឡដ្ឋាន​ផ្សេង​ៗ​មក​ពី​ក្លឹប​ទាំង​១៩​ផ្សេង​ទៀត។​ នៅ​ក្របខ័ណ្ឌ​ Championship ក្រុម​ថែ​ស្មៅ​ល្អ​ជាង​គេ​គឺ Swansea City។

នៅ​ក្របខ័ណ្ឌ​​ League One គឺ​បាន​ទៅ​លើ​ Bristol Rovers ដោយ​ឡែក​ League Two បាន​ទៅ​ Swindon Town។ គួរ​បញ្ជាក់​ថា​ Man Utd បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៦​នៅ​រដូវ​កាល​នេះ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​លេង​ Champions League ជាមួយ​ក្រុម​ធំៗ​ផ្សេង​ទៀត​មក​ពី​អង់គ្លេស៕

ប្រភព៖ Premier League ប្រែសម្រួល៖ រ័ត្ន

មតិយោបល់