• 2019-05-17 11:54:23
  • បាល់ទាត់

Juventus ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ Allegri នៅ​ដំណាច់​រដូវ​កាល​នេះ

  • 2019-05-17 11:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អម្បាញ់មិញ​នេះ ក្លឹប​សេះបង្កង់​ Juventus បាន​ចេញ​សេចក្ដីថ្លែងការណ៍​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា គ្រូបង្វឹក​របស់​ខ្លួន​លោក Massimiliano Allegri នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ដាច់​រដូវ​កាល ២០១៨/១៩​នេះ។

Allegri នឹង​នៅ​បន្ត​ដឹកនាំ​ក្លឹប​មួយ​នេះ​ក្នុង​ ២​ប្រកួត​ចុងក្រោយ​​នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​ មុន​នឹង​ចាកចេញ​ពី​ Juventus។

បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ បាន​ដឹកនាំ​ក្លឹប​យក្ស​អ៊ីតាលី​បាន​រយៈពេល​ ៥​ឆ្នាំ ហើយ​ក្នុង​កំឡុង​ពេល​នេះ​ដែរ​ លោក​បាន​នាំ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​ចំនួន ១១​ដង​គឺ ពាន Serie A ចំនួន ៥​ដង Coppa Italia ៤​ដង និង​ Supercoppa Italia ចំនួន ២​ដង។

ក្រៅ​ពី​នេះ លោក​ក៏​បាន​ដឹកនាំ​ Juventus ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ចំនួន ២​ដង​ដែរ​គឺ នៅ​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៧ ប៉ុន្តែ​បរាជ័យ​ទាំង​ ២​លើក។

តាម​ព័ត៌មាន​ល្ហិចល្ហៀង​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ អតីត​អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Antonio Conte នឹង​ឡើង​មក​ជំនួស​ Allegri៕

អាន​បន្ត​៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់