• 2019-05-17 04:11:11
  • បាល់ទាត់

ប្រធាន​ក្លឹប Barcelona ​និយាយ​១​ម៉ាត់​ពី​អនាគត Valverde ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​

  • 2019-05-17 04:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“គាត់​ជា​គ្រូ​បង្វឹក​ដែល​យើង​ចង់​បាន ​គាត់​នឹង​បន្ដ​ដឹក​នាំ Barcelona ​ទៀត” សម្ដី​លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប​ FC Barcelona ​ផ្ញើ​ទៅ​អ្នក​គាំទ្រ​ទាំង​អស់​ចំពោះ​អនាគត​របស់​លោក Valverde។

ប៉ះ Roma ​ឆ្នាំ​មុន ​ឈ្នះ​គេ​ក្នុង​ដី ចាញ់​ក្រៅ​ដី ​ប៉ះ Liverpool ​ឆ្នាំ​នេះ ​ឈ្នះ​ក្នុង​ដី ៣-០ ​ទៅ​ចាញ់​ក្រៅ​ដី ៤-០ ​វិញ ​ធ្វើ​ឱ្យ​ក្រុម Barcelona ​ធ្លាក់​ពី UCL ​២​ឆ្នាំ​ជាប់​គ្នា ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​ដឹក​នាំ​របស់​លោក Valverde ​ឡើយ។ ពួកគេ​ចង់​ឃើញ​ក្រុម​អ្នក​មាន​បុណ្យ ​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ​ដើម្បី​មក​ពង្រឹង​ក្រុម​ឱ្យ​លើក​ពាន​រង្វាន់​ធំ UEFA Champions League ​វិញ ​ដែល​ជា​ពាន​សំខាន់​បំផុត។

អ្នក​ចាត់ការ​ថ្មី? សម្រាប់​លោក Bartomeu ​ប្រធាន​ក្លឹប​ FC Barcelona ​បាន​បញ្ជាក់​ចំពោះ​រឿង​ខាង​លើ​ថា ​លោក​និង​ក្រុម​ការងារ​គ្មាន​គម្រោង​នេះ​ទេ។ ដោយសារ​តែ​លោក Valverde ​ជា​អ្នក​ចាត់ការ​ម្នាក់​ដែល​ក្រុម​ចង់​បាន ​និង​សក្ដិសម​បំផុត។ ​ប្រធាន​ក្លឹប​រូប​នេះ ​បន្ដ​ទៀត​ថា ​លោក​ Valverde ​នឹង​រក្សា​កៅអី​របស់​ខ្លួន​បាន ​ហើយ​បន្ដ​ដឹក​នាំ​ក្រុម​ទៀត​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។ ថ្នាក់​ដឹក​នាំ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​ដ៏​ល្អ​របស់ ​អ្នកចាត់ការ​ដែល​ធ្លាប់​ជា​អតីត​កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់