• 2019-05-17 04:01:24
  • បាល់ទាត់

Liverpool ខាត​ប៉ុន្មាន​លាន​ ប្រសិន​បើ Barca លក់ Philippe Coutinho?

  • 2019-05-17 04:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ទទួល​បាន​ប្រាក់​១៤២​លាន​ផោន ពេល​ដែល​ពួក​គេ​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ឲ្យ​ទៅ Barcelona កាល​ពី​ខែ មករា ឆ្នាំ ២០១៨។

ការ​ចាកចេញ​របស់ Coutinho ទៅ​ចូលរួម​ជាមួយ Barcelona ដើម្បី​ទៅ​ជំនួស​កន្លែង​របស់ Andres Iniesta។ ប៉ុន្តែ Coutinho​ មិន​ទទួល​បាន​ជោគជ័យ​ខ្លាំង​ឡើយ​នៅ​ក្លឹប​ថ្មី។ បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​កំពុង​មាន​ព័ត៌មាន​​ទាក់ទង​ចេញ​ពី Barca នៅ​រដូវ​ក្ដៅ​នេះ​ បន្ទាប់​ពី​ចំណាយ​​​លេង​បាន​ជាង​១​​រដូវ​កាល​នៅ Nou Camp។

Barcelona អាច​នឹង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​កាន់ Liverpool ប្រសិន​ពួក​គេ​លក់ Coutinho នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ ការ​ទិញ Coutinho ក្លឹប​ហង្សក្រហម​និង Barcelona បាន​ដាក់​លក្ខខណ្ឌ​ព្រមព្រៀងគ្នា​ច្រើន​ពី​លើ​តម្លៃ​ខ្លួន​១៤២​លាន​ផោន​ ជាពិសេស​លើ​ប្រាក់​បន្ថែម​។

Barcelona ធ្លាប់​បង់​ឲ្យ Liverpool បន្ថែម​អស់​១៣​លាន​ផោន​រួច​ទៅ​ហើយ បន្ទាប់​ពី​ចុះ​កុងត្រា​យក Coutinho។ Liverpool អាច​ទទួល​បាន​៤,៤​លាន​ផោន​ទៀត ប្រសិន​បើ Coutinho ជួយ Barca ឈ្នះ Champions League។ តែ​បើ Barca លក់ Coutinho ពេល​នេះ ​Liverpool នឹង​លែង​ទទួល​បាន​ប្រាក់​បន្ថែម​ហើយ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់