• 2019-05-17 02:48:07
  • បាល់ទាត់

Sterling កកាយ​រឿង​ពិត កាល​ពី​ក្មេង​​ជា​អ្នក​គាំទ្រ​ងប់ងុល​របស់ Man Utd

  • 2019-05-17 02:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Manchester City បាន​បង្ហើប​ថា កាល​ពី​នៅ​ក្មេង​ខ្លួន​គេ​​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​ម្នាក់​របស់​បិសាច​ក្រហម Manchester United។

កីឡាករ​វ័យ​២៤​ឆ្នាំ​​កាន់​តែ​បង្ហាញ​សមត្ថភាព​លេង​ល្អ​ៗ​ទៅ​សម្រាប់​រដូវ​កាល​នេះ​ជាមួយ City ដោយ​រក​បាន​១៧​គ្រាប់​និង​បញ្ជូន​ឲ្យ​គេ​ទាត់​ចូល​១០​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​ប្រកួត​នៅ Premier League។ ប៉ុន្តែ​មុន​ពេល​ចូល​លេង​ឲ្យ Man City និង​ហង្សក្រហម​ Liverpool កីឡាករ​សញ្ជាតិ​អង់គ្លេស​ទម្លាយ​ថា គេ​ធ្លាប់​ជា​អ្នក​គាំទ្រ​របស់ Man Utd។

ជា​ការ​ពិត​ Sterling ធ្លាប់​បាន​ទៅ​មើល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cupកាល​ពី​ឆ្នាំ​២០០៧ ពេល​នោះ Chelsea បាន​យក​ឈ្នះ United នៅ​កីឡដ្ឋាន Wembley។ “ខ្ញុំ​បាន​ទៅ​មើល​ផ្ដាច់ព្រ័ត្រ​២០០៧។ ខ្ញុំ​មិន​គួរ​និយាយ​ពេល​នេះ​ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ជា​អ្នក​គាំទ្រ​ងប់ងុល​របស់ United។ ខ្ញុំ​ក៏​ធ្លាប់​មាន​អាវ​ស៊េរី​ចាស់​របស់ United ពេល​ដែល​ពួក​គេ​ពាក់​ឈ្នះ FA Cup ចុងក្រោយ”។ សម្ដី​របស់ Sterling៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់