• 2019-05-17 01:58:06
  • បាល់ទាត់

Real Madrid ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ជើង​ខ្លាំង​ម្នាក់​ តម្លៃ​ខ្លួន​៥២,៤​លាន​ផោន

  • 2019-05-17 01:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Luka Jovic បាន​បំពេញ​រួចរាល់​​ក្នុង​តម្លៃ​ខ្លួន​៥២,៤​លាន​ផោន​ផ្ទេរ​ទៅ​កាន់ Real Madrid ពី​ក្លឹប​​នៅ​អាល្លឺម៉ង់ Eintracht Frankfurt។

កីឡាករ​សញ្ជាតិ​ស៊ែប វ័យ​២១​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​នៅ Eintracht Frankfurt រដូវកាល​នេះ។ ក្រោយ​ខ្ចី​ជើង​ពីរ​រដូវ​កាល​និង​ក្រោម​លក្ខខណ្ឌ​ទិញ​ផ្ដាច់ Frankfurt ទើប​តែ​ទិញ​យក​ Jovic ​ជា​ផ្លូវការ​ពី Benfica នៅ​រដូវ​ក្ដៅ​នេះ​ឯង។

តាម​ការ​ឲ្យ​ដឹង Real នឹង​ផ្ដល់​កុងត្រា​ដល់ Jovic រយៈពេល​៥​ឆ្នាំ​ ហើយ​ការ​នាំ​កីឡាករ​វ័យ​ក្មេង​នេះ​ចូល​គឺ​ដើម្បី​​រៀបចំ​ក្រុម​ឡើង​វិញ​និង​ជួយ​តំបន់​ប្រយុទ្ធ​ខាង​លើ។ Frankfurt នឹង​ផ្ដល់​ទឹក​ប្រាក់​រង្វង់​១០,៥​លាន​ផោន​សម្រាប់​ការ​ផ្ទេរ​យក Jovic។ សម្រាប់​រដូវ​កាល​នេះ Jovic រក​បាន​២៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៤៧​ប្រកួត​គិត​គ្រប់​កម្មវិធី និង​ជួយ Frankfurt ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់