- 2019-05-16 12:14:16
- បាល់ទាត់
Man City កាន់តែខិតជិតក្នុងការហាមមិនឲ្យលេងក្នុង Champions League
- 2019-05-16 12:14:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City កាន់តែខិតជិតក្នុងការហាមមិនឲ្យលេងក្នុង Champions League
ចន្លោះមិនឃើញ
សហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ជូនរឿងក្ដី Manchester City ទៅកាន់អង្គជំនុំជម្រះរបស់ស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុក្លឹប ទាក់ទងនឹងការរំលោភលើច្បាប់ហិរញ្ញវត្ថុ Fair Play។
ក្រុមស៊ើបអង្កេតរបស់គណៈគ្រប់គ្រងហិរញ្ញវត្ថុរបស់ UEFA បានចំណាយពេលជាច្រើនខែ ក្នុងការត្រួតពិនិត្យលើភស្តុតាងនៃការបែកធ្លាយផ្សេងៗ និងរបាយការណ៍របស់ទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel កាលពីឆ្នាំមុន។
បើយោងតាមកាសែត New York Times បានឲ្យដឹងថា ជំនួបរបស់ក្រុមអ្នកស៊ើបអង្កេតកាលពី ២សប្ដាហ៍មុននៅទីស្នាក់ការ UEFA នៅប្រទេសស្វីស មានបំណងក្នុងការដាក់បម្រាមទៅលើក្លឹប Manchester City យ៉ាងតិចមួយរដូវកាលដែរ នូវការលេងក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប។
កាលពីខែវិច្ឆិកា កន្លងទៅមានការបែកធ្លាយសារអេឡិចត្រូនិកបានអះអាងថា ក្លឹប Manchester City ទទួលបានទឹកប្រាក់ចំនួន ៥៩.៥លានផោន ពីក្រុមហ៊ុន Abu Dhabi United Group ដែលកាន់កាប់ដោយម្ចាស់ក្លឹបនេះដោយផ្ទាល់ ទៅលើកិច្ចព្រមព្រៀងឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad ខណៈទឹកប្រាក់ចំនួន ៨លានផោនប៉ុណ្ណោះបានពីក្រុមហ៊ុនអាកាសចរណ៍នេះ។
UEFA បានដាក់កំហិតក្នុងចំនួនទឹកប្រាក់ដែលម្ចាស់ក្លឹបអាចជះក្នុងការទ្រទ្រង់ក្លឹបរបស់ខ្លួន ដែលការដាក់កំហិតបែបនេះគឺ ដើម្បីការពារអតិផរណាក្នុងបាល់ទាត់។
សូមបញ្ជាក់ផងដែរថា ក្លឹប Manchester City ធ្លាប់បានពិន័យជាទឹកប្រាក់ចំនួន ៤៩លានផោន កាលពីឆ្នាំ២០១៤ ចំពោះការចំណាយលុយលើកីឡាកររបស់ខ្លួន ដែលនេះជាការល្មើសនឹងច្បាប់ហិរញ្ញវត្ថុ Fair Play។
អានបន្ត៖