- 2019-05-16 06:55:51
- បាល់ទាត់
Neymar ទាមទារលក្ខខណ្ឌអស់សាច់ ទើបព្រមទៅ Real Madrid
- 2019-05-16 06:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ទាមទារលក្ខខណ្ឌអស់សាច់ ទើបព្រមទៅ Real Madrid
ចន្លោះមិនឃើញ
ក្រុម Real Madrid បានព្យាយាមគ្រប់បែបយ៉ាងមួយរយៈមុន ដើម្បីបានខ្សែប្រយុទ្ធកំពូលរបស់ប្រេស៊ីល Neymar មករួមក្រុមនៅអេស្ប៉ាញ ប៉ុន្តែគ្រប់យ៉ាងមិនទាន់ដំណើរការឡើយ។
ជាក់ស្ដែងនៅថ្មីៗនេះ មានប្រភពបញ្ជាក់ថា Neymar មានលក្ខខណ្ឌច្រើនណាស់ ឱ្យលោក Perez ប្រធានក្លឹប Real Madrid ធ្វើតាម ទើបរូបគេព្រមមកលេងនៅក្រុងម៉ាឌ្រីត។ ក្នុងលក្ខខណ្ឌទាំងអស់នោះរួមមាន៖
១ ចង់បានអាវលេខ៧ ឬលេខ១០ ២ មិនត្រូវលក់ Marcelo ឡើយ ប៉ុន្តែត្រូវលក់ Varane ចេញ ដើម្បីទិញយក Marquinhos មកវិញ ៣ កុំលក់ Casemiro ប៉ុន្តែអាចបញ្ចេញ Marco Asensio បាន ៤ គួរតែទិញ Hazard និង Pogba ឱ្យបាន ដើម្បីបានលេងជុំគ្នា ៥ កុំទិញ Sadio Mane ឬ Kylian Mbappe ឱ្យសោះ
យ៉ាងណាមិញ លក្ខខណ្ឌខាងលើនេះ ហាក់ដូចជាច្រើនពេកនិងពិបាកធ្វើសម្រាប់ក្រុម Real Madrid ណាស់។ ជាក់ស្ដែងទីផ្សារដោះដូរកីឡាករលោក Zidane ជាអ្នកជ្រើសរើសថានរណានៅបន្ដ និងនរណាត្រូវចាកចេញ។ មួយវិញទៀត អ្នកចាត់ការបារាំងរូបនេះ ក៏ហាក់មិនសូវជាពេញចិត្តខ្សែប្រយុទ្ធ Neymar ដែរ។ លោកធ្លាប់បញ្ជាក់ថា ក្រុម Real Madrid ក៏មិនចង់បានកីឡាករប្រេស៊ីលនេះខ្លាំងដែរ៕