• 2019-05-16 03:33:29
  • បាល់ទាត់

កីឡាករ​វ័យ​ក្មេង​របស់ Chelsea ម្នាក់​សុំ​ស្នង​តំណែង​លេខ១០​របស់ Hazard

  • 2019-05-16 03:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Callum Hudson-Odoi អាច​នឹង​​បន្ត​នៅ Chelsea ប្រសិន​បើ​គេ​ទទួល​​បាន​តំណែង​អាវ​​លេខ​១០​របស់​សិស្ស​ច្បង Eden Hazard។

Hazard នឹង​ចាកចេញ​​ពី Stamford Bridge ទៅ​កាន់​ Real Madrid​ ក្រោយ​បំពេញ​ភារកិច្ច​រួចរាល់​ជាមួយ Chelsea នៅ Europa League។ ប្រឈម​មុខ​ជាមួយ​ការ​បាត់បង់​កីឡាករ​ល្អ និង​​ការ​ហាម​មិន​​ឲ្យ​ផ្ទេរ​កីឡាករ Chelsea សង្ឃឹម​​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​វ័យ​១៨​ឆ្នាំ Hudson-Odoi។

Chelsea បាន​បដិសេធ​ជា​ច្រើន​ដង​ចំពោះ​សំណើ​របស់ Bayern Munich ​ទៅ​កាន់​យុវជន​របស់​អង់គ្លេស​ខាង​លើ និង​សង្ឃឹម​​​អាច​ទាក់​ចិត្ត​គ​ឲ្យ​បន្ត​ជាមួយ​ក្លឹប។ លក្ខខ័ណ្ឌ​ផ្ដល់​អាវ​លេខ​១០ ដែល Hazard ពាក់​អស់​៧​ឆ្នាំ​ ក៏​ជា​កត្តា​ជំរុញ​ក្នុង​ការ​ពង្រីក​កុងត្រា​ថ្មី​ជាមួយ Hudson-Odoi៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់