• 2019-05-16 02:55:38
  • ប្រដាល់

ស្ងាត់ៗ​ ខេម​ ចាន់​ បាន​ឡើង​ដល់​វគ្គ​៨នាក់​ចុង​ក្រោយ​ពាន​ TV5

  • 2019-05-16 02:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​មក​ពី​ឆត្រ​យោង​៩១១​ ខេម​ ចាន់​ ទើប​តែ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​បន្ត​ដំណើរ​ទៅ​ជុំ​ទី៣​ វគ្គ​៨នាក់​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ TV5​ កន្លង​ទៅ​នេះ។​

កីឡាករ ខេម​ ចាន់ ប្រកួត​កន្លងទៅ

សិស្ស​ប្អូន​របស់​ ឡៅ​ ចិត្រា​ រូប​នេះ​គឺ​ឡើង​កូដ​ខ្លាំង​ តាម​រយៈបទ​ពិសោធ​ និង​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ បាន​ធ្វើ​ឲ្យ​គេ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ​ ពោល​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ទាំង​ពីរ​លើក​តែ​ម្ដង។​ យ៉ាង​ណា​មិញ​សាមីខ្លួន​ផ្ទាល់​បង្ហាញ​ចំណាប់អារម្មណ៍ថា​ មិន​ទាន់​ហ៊ាន​និយាយ​ថា​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ដែរ​ ឬ​ទេ​ ព្រោះ​នៅ​កីឡាករ​ច្រើន​ទៀត​ ប៉ុន្តែ​នឹង​ខំ​ប្រឹង​បន្ថែម​ទៀត។​

កីឡាករ ខេម​ ចាន់
ផាន់ សុផាត ត្រូវ​ប៉ះ ខេម ចាន់ វគ្គ​បន្ទាប់

កីឡាករ​ ខេម​ ចាន់​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឆត្រ​យោង​៩១១​ ប្រកួត​២​ដង​ វគ្គ​ចាញ់​ធ្លាក់​នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម​ គឺ​ឈ្នះ​ដោយ​ផ្ដួល​ដៃគូ​ឲ្យ​ក្នុង​ទឹក​ទី២​ទាំង​២នាក់​តែ​ម្ដង​ ឥលូវ​បាន​ឡើង​ទៅ​ជុំ​ទី៣​(៨នាក់)​ទៀត​ហើយ។​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​ គ្រឿម​ សុវណ្ណឌឿត​ ហើយ​នឹង​ត្រូវ​ប៉ះ​ ផាន់​ សុផាត​ វគ្គ​បន្ទាប់​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់