• 2019-05-16 02:28:16
  • កីឡា​ផ្សេង​ៗ

សល់ជាង១ឆ្នាំទៀត​ពហុកីឡដ្ឋាន​ជាតិកម្រិតស្តង់ដារនៅខ្មែររួចរាល់​

  • 2019-05-16 02:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សាង​សង់ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដើម្បី​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​​បាន​សម្រេច​​លទ្ធផល​ប្រមាណ​៥០​%​ហើយ​ បន្ទាប់​ពី​ចំណាយ​ពេល​កសាង​អស់​រយៈ​ពេល​​១​ឆ្នាំ​ និង​៨​ខែ​កន្លង​មក។

តាម​ប្រសាសន៍​របស់​ឯក​ឧត្តម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ការ​​កសាង​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៧​ ពោល​គឺ​មាន​រយៈ​ពេល​២០​ខែ​ហើយ​ដែល​សម្រេច​បាន​លទ្ធផល​​៥០​%។ តាម​ការ​គ្រោង​ទុក​ ការ​កសាង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០២០​​ដែល​ត្រូវ​ការ​ពេល​ប្រមាណ​២០​ខែ​ទៀត​ ដូច្នេះ​មាន​ន័យ​ថា នៅ​សល់​តែ​ជាង​១​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ​នឹង​រួច​រាល់។

ចំណុច​សំខាន់​ៗ​​

  • ជារួមដំណើរ​ការ​កសាង​សម្រេច​បាន​លទ្ធផល​ ៥០%
  • ការ​ដំឡើង​ថាស​​ដង្គុំ​កៅអី​បេតុង​អង្គុយ​សម្រេច​បាន​ ៧០%​
  • សម្ភារៈ​សំណង់​សម្រាប់​​សាង​សង​គ្រឿង​ដង្គុំ​រួម​ (Main Structure) ​យក​មក​ដល់​កន្លែង​កសាង​ ១០០​%​
  • ប្រើ​ប្រាស់​កម្មករ​​ជាង​៨០០​នាក់​ (​ខ្មែរ​​៣០០​នាក់​ និង​ចិន​​៥៤០​នាក់)
  • ខែ​កក្កដា​ខាង​មុន​នេះ​ ថាស​កៅអី​បេតុង​នឹង​ត្រូវ​ដាក់​ចប់​សព្វគ្រប់ ហើយ​ខែ​សីហា គ្រឿង​ដង្គុំ​ធ្នឹម​កោង​ផ្នែក​ប៉ម​រាង​បាត​ថៃ​នឹង​ត្រូវ​សាង​សង់​រួច​រាល់។
កម្មករ

តាម​ផែន​ការ​ ការ​កសាង​នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​រយៈ​ពេល​២​ឆ្នាំ​មុន​ពេល​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​មក​ដល់​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ៕

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​កំពុង​សាង​សង់

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់