• 2019-05-14 11:38:37
  • បាល់ទាត់

Evra យល់​ថា​ Pogba អាច​នឹង​ចេញ​ ហើយ​ Sanchez មក​លេង​ដើម្បី​តែ​លុយ

  • 2019-05-14 11:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ក្លឹប​ Manchester United លោក Patrice Evra បាន​ប្រាប់​សារព័ត៌មាន​ Sky Sports កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្សែ​បម្រើ​បារាំង​កីឡាករ​ Paul Pogba អាច​នឹង​ចាកចេញ​ពី​ក្លឹប​ ហើយ​ថែម​ទាំង​បន្ថែម​ថា​ ខ្សែ​ប្រយុទ្ធ​ឈីលី​កីឡាករ​ Alexis Sanchez មក​លេង​ដើម្បី​តែ​លុយ។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​គិត​ថា​ Pogba នឹង​ចាកចេញ​ ព្រោះ​អី​អ្នក​ត្រូវ​តែ​មាន​អារម្មណ៍​ស្រលាញ់​ គាំទ្រ​ ពេល​អ្នក​លេង​នៅ​កន្លែង​ណា​មួយ អ្នក​ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត។ បើ​សិន​ជា​ Paul បន្ត​នៅ​មួយ​ឆ្នាំ​ទៀត​ ហើយ​ចេញ ឬ បន្ត​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ ប្រហែល​ជា​អ្នក​គាំទ្រ​ស្រលាញ់​គេ​មិន​ខាន​ហើយ ដោយសារ​តែ​គេ​ប្ដេជ្ញា​ចិត្ត " ។

លោក​បាន​យល់​ថា​ ពេល​មាន​ហេតុការណ៍​ដូច​កាល​ថ្ងៃ​បញ្ចប់​រដូវ​កាល (អ្នក​គាំទ្រ​ប៉ះ​សម្ដី​ជាមួយ Pogba) បាន​ន័យ​ថា​ ពួក​អ្នក​គាំទ្រ​សម្លាប់​ទឹក​ចិត្ត​ Pogba ហើយ។

លោក​បាន​បន្ថែម​ថា​៖ " កីឡាករ​ខ្លះ​វិញ មក​លេង​ដើម្បី​តែ​លុយ​ទេ​។ ខ្ញុំ​មិន​ខ្លាច​នឹង​និយាយ​រឿង​នេះ​ទេ តែ​ក្រឡេក​មក​មើល​ Sanchez។ ពេល​ខ្ញុំ​ឃើញ​កុងត្រា​ ពេល​នោះ​ខ្ញុំ​គិត​ថា​ Manchester United នឹង​ស្រុត​ចុះ​ហើយ។ គេ​អាច​ទៅ​លេង​នៅ Manchester City តែ​នៅ​ទីនោះ​គេ​នឹង​បាន​លុយ​តិច​ជាង​ ទោះ​ជា​ Pep Guardiola នឹង​ជួយ​ពង្រឹង​គេ​ក៏​ដោយ " ។

លោក​បាន​បន្ត​ទៀត​ថា​៖ " កុំ​ប្រាប់​ខ្ញុំ​ថា​ គេ​ស្រលាញ់​ Manchester United តាំង​ពី​ក្មេង​មក វា​អាច​មក​ពី​លុយ ឬ អាវ​លេខ​ ៧ " ៕

អាន​បន្ត​៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់